- 2020-05-07 01:13:17
- ព័ត៌មាន
តោះ ! មកដឹងតម្លៃសេវាប្រឡងយកបណ្ណបើកបរ
- 2020-05-07 01:13:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ! មកដឹងតម្លៃសេវាប្រឡងយកបណ្ណបើកបរ
ចន្លោះមិនឃើញ
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណ បើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស។ ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ។
ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
តម្លៃសេវាប្រឡងយកបណ្ណបើកបរ:
ប្រភេទ ក “ម៉ូតូ” តម្លៃ ៣០ ០០០ រៀល
ប្រភេទ ខ “រថយន្តទេសចរណ៍/គ្រួសារ” តម្លៃ ៩០ ០០០ រៀល
ប្រភេទ គ និង ឃ តម្លៃ ៩៥ ០០០ រៀល
ប្រភេទ ង តម្លៃ ១០០ ០០០ រៀល
ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន