• 2020-05-08 04:16:50
  • ចរាចរណ៍

មកមើលទិដ្ឋភាព អ្នកទៅប្រឡងយកបណ្ណបើកបរ ព្រឹកនេះ

  • 2020-05-08 04:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមផេករបស់ក្រសួងសាធារណៈការនិងដឹកជជញ្ជូន សរសេរជាសារ និងរូបភាព បង្ហាញពីទិដ្ឋភាពនានា នៃអ្នកទៅចូលរួមប្រឡងយកបណ្ណបើកបរ នាព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសាររបស់ក្រសួងបានសរសេរថា «សូមបងប្អូនប្រជាពលរដ្ឋគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគំលាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡងយកបណ្ណបើកបរ»

ក្រសួងសូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគំលាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡងយកបណ្ណបើកបរយានយន្ត តាមបណ្តា២៥រាជធានី-ខេត្ត។

សូមបន្តចូលរួមប្រកាន់ភ្ជាប់គោលការណ៍តាមការណែនាំខាងលើ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា យោងការកើនឡើងនៃការប្រើប្រាស់សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ការប្រឡងយកបណ្ណបើកបរយានយន្ត(ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។

អំពីទីតាំង៖

  • ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

  • មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

ចំណែកឯមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ

ពេលវេលាផ្តល់សេវា៖

  • ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)

  • ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

*១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

*២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)

*៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)

៤. និងលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។

ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

  • 015 92 90 90

  • 085 92 90 90

  • 067 92 90 90

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់