• 2020-05-08 07:36:57
  • សេដ្ឋកិច្ច

រថយន្តយកទៅឆៀក ដឹងថា ត្រូវត្រៀមឯកសារអ្វីខ្លះ?

  • 2020-05-08 07:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើត្រូវត្រៀមឯកសារអ្វីខ្លះសម្រាប់ការយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ​(ឆៀក)?

ឆ្លើយតបនឹងសំណួរខាងលើនេះ បើផ្អែកតាមការបញ្ជាក់ពីផេកផ្លូវការរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានណែនាំអំពីការយកយានយន្តទៅឆៀក ត្រូវភ្ជាប់ឯកសារ ដូចខាងក្រោមនេះ៖

  • រថយន្តផុតសុពលភាព​ (ចុះបញ្ជីរួច)

  • បណ្ណសម្គាល់យានយន្ត​

  • វិញ្ញាបនបត្រ​ត្រួតពិនិត្យលក្ខណៈបច្ចេកទេសចាស់

  • រថយន្តថ្មី​មិនទាន់មានផ្លាកលេខ​ (មិនទាន់ចុះបញ្ជី)

  • អត្តសញ្ញាណប័ណ្ណ​

  • បង្កាន់ដៃពន្ធយានយន្ត

** ពេលវេលាធ្វើការ៖** រៀងរាល់ថ្ងៃ​ (ច័ន្ទ​-អាទិត្យ​) ចាប់ពីម៉ោង ​8:00ព្រឹក​ ដល់​ 5:00ល្ងាច

** មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

  • 015 92 90 90

  • 085 92 90 90

  • 067 92 90 90

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់