• 2020-05-10 04:20:16
  • ចរាចរណ៍

កាន់តែងាយស្រួល! បណ្ណបើកបរផុតសុពលភាព នឹងមានសារផ្ញើរំលឹកទៅកាន់ទូរសព្ទ

  • 2020-05-10 04:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ​ និងដឹកជញ្ជូន ប្រកាសថា នឹងផ្ញើសារតាមរយៈ SMS ដើម្បីរំលឹកដល់ អ្នកកាន់បើកបកបរហួសសុពលភាព ដើម្បីបន្តសុពលភាព។ នេះបើយោងតាមការចុះផ្សាយពី ផេករបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ប្រភពដដែលបានបន្តថា បងប្អូនប្រជាពលរដ្ឋ នឹងទទួលបានសារ​ SMS រំលឹកឱ្យទៅបន្ត​ សុពលភាពបណ្ណបើកបរ​ ពីក្រសួងសាធារណការ​ និងដឹកជញ្ជូន។ ចំពោះអ្នកកាន់បណ្ណបើកបរមួយចំនួន ដែលមិនទាន់ទទួលបានសាររំលឹក ដោយសារបានប្តូរលេខទូរសព្ទ ឬមិនបានផ្តល់លេខទូរសព្ទពេល ដែលមកទទួលសេវាចុងក្រោយបង្អស់ សូមពិនិត្យមើលសុពលភាពបណ្ណបើកបររបស់ខ្លួន ដើម្បីប្តូរ និងពន្យារទាន់ពេលវេលា និងផ្តល់លេខទូរសព្ទ មកកាន់ក្រុមការងាររបស់ក្រសួង។

ក្រសួងក៏បានជូនដំណឹងដែរថា បងប្អូនប្រជាពលរដ្ឋអាចប្តូរ និងពន្យារបណ្ណបើកបរ នៅ

  • មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ០៨:០០យប់)

  • មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង០៩:០០ព្រឹក - ១០:០០យប់)

  • អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត។

ឯកសារ ត្រូវយកទៅធ្វើរួមមាន៖

  • ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

  • ២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON 1&2)

  • ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ករណីនៅ AEON 1&2)

  • ៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ប្រឡងបណ្ណបើកបរយានយន្ត អាចធ្វើបានតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត

ទីតាំងប្រឡងយកបណ្ណបើកបរ៖

  • ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)

  • មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

::: ពេលវេលាផ្តល់សេវា៖

  • ថ្ងៃចន្ទ ដល់ សៅរ៍​ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)

  • ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖

  • ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

  • ២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2)

  • ៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅ AEON1&2)

  • ៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។

::: ទ្រឹស្តីនៃការបើកបរ ធ្វើតេស្តសាកល្បង (Cambodia Driving Rules) ៖

  • App Store: https://dr.mpwt.gov.kh/ios
  • Play Store: https://dr.mpwt.gov.kh/android

មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

  • 015 92 90 90

  • 085 92 90 90

  • 067 92 90 90

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់