- 2020-05-12 02:54:52
- ចរាចរណ៍
ការរឹតបន្ដឹងច្បាប់ចរាចរណ៍ អំពើល្មើសភាគច្រើន អ្នកបើកបរម៉ូតូ អត់ពាក់មួកសុវត្ថិភាព
- 2020-05-12 02:54:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការរឹតបន្ដឹងច្បាប់ចរាចរណ៍ អំពើល្មើសភាគច្រើន អ្នកបើកបរម៉ូតូ អត់ពាក់មួកសុវត្ថិភាព
ចន្លោះមិនឃើញ
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន ១ ២២៩គ្រឿង ល្មើសច្បាប់ ស្មើនឹង ១ ២៣២ ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង ១ ២២៩គ្រឿងនេះ មានម៉ូតូចំនួន ៨៩៤គ្រឿង ល្មើសច្បាប់ ស្មើនឹង ៨៩៤ករណី និងរថយន្ដ ចំនួន ៣៣៥គ្រឿង ល្មើសច្បាប់ ស្មើនឹង ៣៣៨ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន ។
ដោយឡែកក្នុងរយៈពេល១១ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ត ចំនួន ១៩ ៦៧៩គ្រឿង ល្មើសច្បាប់ ស្មើនឹង ២០ ៣៩២ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។
របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១៩,៦៧៩គ្រឿងនេះ មានម៉ូតូចំនួន ១៤ ៤៩៧គ្រឿង ល្មើសច្បាប់ស្មើនឹង១៥,២៣៤ករណី និងរថយន្ដ ចំនួន ៥,១៨២គ្រឿង ល្មើសច្បាប់ ស្មើនឹង ៥,១៥៨ករណី ។
ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, អត់កញ្ចក់ និងជិះបញ្ជ្រាស ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន,បណ្ណបើកបរ ដឹកលើសចំណុះ, និងផ្ទុកទំនិញលើស ផ្លាកលេខ ភ្លើង ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១១ថ្ងៃនេះ ថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល១១ថ្ងៃនេះ ៕