• 2020-05-12 04:07:45
  • ព័ត៌មាន

ក្រសួងមិនអនុញ្ញាតិ អោយមានការចាក់ស្តើងស៊ីក្រាស់ ឬចាក់ក្រាស់ស៊ីស្តើងបន្តទៀតឡើយ

  • 2020-05-12 04:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការព្រមានចំពោះក្រុមហ៊ុនសាងសង់ណាដែលរកឃើញថាធ្វើផ្លូវមិនស្របតាមស្តង់ដារលក្ខណៈបច្ចេកទេស។

លោកបានលើកឡើងថា លោកមានក្រុមការងារត្រួតពិនិត្យពិសេសការដ្ឋានសាងសង់ផ្លូវ គ្មានការជម្រាបជូនដំណឹងជាមុនចំពោះពេលវេលា និងទីកន្លែងដែលត្រូវចុះទៅត្រួតពិនិត្យនោះឡើយ។

ក្រុមហ៊ុនត្រូវធ្វើតាមលក្ខណៈបច្ចេកទេស ចៀសវាងនូវការលួចគុណភាពដែលជាកំហុសដែលបានកើតឡើងដដែលៗ។ ចំពោះក្រុមហ៊ុនសាងសង់ណាដែលមិនបានធ្វើតាមបច្ចេកទេស នឹងត្រូវទទួលការព្រមាន ពិន័យ និង ដាក់ចូលនៅក្នុងបញ្ជីខ្មៅ មិនអោយដាក់ឈ្មោះដេញថ្លៃទៀតឡើយ៕

ខាងក្រោមនេះជាវីដេអូរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់