• 2020-05-12 07:11:25
  • ព័ត៌មាន

ថៃរកឃើញអ្នកឆ្លងវីរុស ២​នាក់ថែមទៀត ខណៈចំនួនសរុបឡើងដល់ជាង ៣ពាន់ករណី

  • 2020-05-12 07:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃនៅថ្ងៃអង្គារនេះ បានរាយការណ៍ពីករណីឆ្លងវីរុសឆ្លងថ្មីចំនួន ២ ករណីនិងគ្មានអ្នកស្លាប់ថ្មីដែលនាំឱ្យមានចំនួនសរុបដល់ ៣ ០១៧ ករណីនិង ៥៦ នាក់បានស្លាប់ចាប់តាំងពីការផ្ទុះឡើង​កាល​ពី​ខែមករា​មក។

យោង​តាម​អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ ១៩ ឲ្យដឹង​ថា​ករណីថ្មីទាំងពីរ គឺស្ត្រីអាយុ ១៩ ឆ្នាំ​នៅ​ទីក្រុងបាងកក និងស្ត្រីអាយុ ៥១ ឆ្នាំមកពីខេត្ត Narathiwath ដែល​ជា​ការ​ឆ្លង​ដោយការទាក់ទងទៅនឹងករណីមុនៗ។ គួរ​បញ្ជាក់ថា ភាគច្រើននៃករណីថ្មីក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គឺ​កើត​ឡើង​នៅ​ភាគខាងត្បូងប្រទេសថៃ រួមទាំងចង្កោមមួយនៅឯមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍នៅក្នុងខេត្តសុងក្លា៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់