• 2020-05-13 04:37:24
  • ព័ត៌មាន

ចំណេះដឹង ពីរបៀបការពារផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលប្រជាពលរដ្ឋគួរដឹង

  • 2020-05-13 04:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាតុភូតធម្មជាតិ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុបានក្លាយជាក្តីបារម្ភ ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានដែលងាយរងគ្រោះដោយបាតុភូតខ្យល់កន្ត្រាក់ ផ្គរនិងរន្ទះជាដើម។

ខាងក្រោមនេះគឺជាវិធានការការពារមួយចំនួនដែលបងប្អូនប្រជាពលរដ្ឋអាចត្រៀមបង្ការដោយខ្លួនឯងបាន ៖

  • ១. ការរៀបចំបោះបង្គោល និងប្រើខ្សែលួសចងកៀបរឹតតំបូល និងសសរផ្ទះអោយបានរឹងមាំ ដើម្បីការពារការដួលរលំ ឬប៉ើងរបើកដំបូលផ្ទះពីការបក់បោកដោយខ្យល់កន្ត្រាក់។

  • ២. ការចៀសវាងប្រើទូរសព្ទដៃ ឬឧបករណ៌អេឡិចត្រូនិច ក្នុងពេលកំពុងភ្លៀងដើម្បីបង្ការគ្រោះថ្នាក់ដែលបង្កឡើងដោយបាតុភូតផ្គររន្ទះ។

  • ៣. ចៀសវាងការចេញក្រៅ ប្រសិនបើគ្មានករណីចាំបាច់ ឬ គ្មានឧបករណ៌ការពារ ព្រោះវាអាចនឹងបណ្តាលអោយអ្នកមានគ្រោះថ្នាក់៕

ប្រភព ៖ គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

អត្ថបទ ៖ Art

មតិយោបល់