• 2020-05-13 04:35:37
  • ការអប់រំ

ក្រសួង ស្នើពន្យារពេល នៃការចូលរៀន ដល់ចុងឆ្នាំ២០២០

  • 2020-05-13 04:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការស្នើពន្យារពេលការចូលរៀន ទាំងសាលារដ្ឋ និងឯកជនរហូតដល់ចុងឆ្នាំ២០២០ ក្នុងគោលបំណងដើម្បី ការពាររលកទី២ កូវីដ១៩។

ការបើកដំណើរការសាលាក្នុងអំឡុងពេលនេះ ជាការប្រឈមដ៏ខ្លាំងក្លាចំពោះរលកទី២ បើទោះបីជាមកដល់ពេលនេះកម្ពុជាគ្មានការឆ្លងបន្ថែម ឬការព្យាបាលជាសះស្បើយស្ទើរ ១០០%ក៏ដោយ។

ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយសរុបចំនួន ១២១នាក់ ដូច្នេះនៅសល់តែ ១នាក់ទេ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។

គួរជម្រាបអោយដឹងដែរថា ក្នុង១៨៦ប្រទេសក្នុងពិភពលោក គឺមានតែ៩ប្រទេសតែប៉ុណ្ណោះ ដែលប្រកាសបើកសាលារៀនឡើងវិញ។

សូមអានសេចក្តីលំអិតនៅខាងក្រោម ៖

ប្រភព ៖ ព័ត៌មានមន្ត្រីរាជការ

អត្ថបទ ៖ Art

មតិយោបល់