• 2020-05-15 02:37:05
  • ចរាចរណ៍

ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ក្នុង១ថ្ងៃ មាន​យានយន្តល្មើស ចំនួន​៧៦៥​គ្រឿង

  • 2020-05-15 02:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ ឲ្យ​ដឹងថា ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ត្រួតពិនិត្យ​ឃើញ​មាន​យានយន្ត​ល្មើសច្បាប់​សរុប​ចំនួន​៧៦៥​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​ ៤៨២​គ្រឿង និង​រថយន្ត​ចំនួន​ ២៨៣​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​ក្នុងនោះ​អំពើ​ល្មើស​ភាគច្រើន​របស់​អ្នកបើកបរ​ម៉ូតូ​គឺ​មិនមាន​ពាក់មួក​សុវត្ថិភាព ចំណែក​អំពើ​ល្មើស​សម្រាប់​អ្នកបើកបរ​រថយន្ត រួមមាន មិន​ពាក់​ខ្សែក្រវ៉ាត់​, ស្លាក​លេខ និង​ផ្ទុកទំនិញ​លើក​កំណត់ ។​

​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​ (​ពីថ្ងៃ​ទី​០១-១៤ ខែឧសភា​) ​ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​យានយន្ត​ល្មើ​សមាន​ចំនួន​ ២២ ៨០៧​រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​១៦ ៦១៦​គ្រឿង និង​រថយន្ត​ ៦ ១៩១​គ្រឿង ​។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​១៤​ថ្ងៃ​ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ។ អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ដែល​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អប្រសើរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

មតិយោបល់