• 2020-05-15 06:52:03
  • ព័ត៌មាន

ខ្លាំងមែន! វៀតណាមកាត់ទោសប្រហារជីវិតមនុស្ស ៣នាក់ ពាក់ព័ន្ធរឿងជួញដូរគ្រឿងញៀន

  • 2020-05-15 06:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស ៣ នាក់នៅភាគកណ្តាលប្រទេសវៀតណាមម្នាក់ក្នុងខេត្ត Ha Tinh និង ២ នាក់នៅ Nghe An ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ពីបទជួញដូរគ្រឿងញៀន។

តុលាការប្រជាជនខេត្ត Ha Tinh បានកាត់ទោសប្រហារជីវិត លោក Hoang Ngoc Tan អាយុ ២៩ ឆ្នាំ បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនពីបទដឹកជញ្ជូនហេរ៉ូអ៊ីនចំនួន ៦ កញ្ចប់ពីស្រុកហួងសឺនក្នុងខេត្តនេះ​ទៅកាន់​ទីក្រុងហូជីមិញ។ ថ្នាំញៀននេះ ត្រូវបានគេរកឃើញនៅក្នុង​ឃ្លុប​ម៉ូតូរបស់​លោក​កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនដោយឆ្មាំព្រំដែន។ ចំណែកឯខេត្ត Nghe An លោក Hoang Nghia Van អាយុ ៤៥ ឆ្នាំនិងឈ្មោះ Cho Mua អាយុ​៣៧ ឆ្នាំមកពីខេត្ត Bolikhamsai ក្នុងប្រទេសឡាវ ក៏ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនផងដែរ។ គួរ​បញ្ជាក់ថា ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលជួញដូរគ្រឿងញៀនដ៏សំខាន់មួយ​នៅ​តំបន់ត្រីកោណមាសដែលជាចំនុចប្រសព្វនៃប្រទេសឡាវ ថៃ និង មីយ៉ាន់ម៉ា និងជាតំបន់ផលិតគ្រឿងញៀនធំជាងគេទី ២ នៅលើពិភពលោកបន្ទាប់ពីអឌ្ឍចន្ទមាសនៅអាស៊ីខាងត្បូង៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់