• 2020-05-17 01:26:30
  • ព័ត៌មាន

បុរសៗ​នឹងចង់ញ៉ាំទឹកផ្លែទទឹមខ្លាំង នៅពេលដឹង​ហេតុផលទាំងនេះហើយ

  • 2020-05-17 01:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកធ្លាប់ឆ្ងល់ទេថា បច្ចុប្បន្ននេះមានវិធីព្យាបាលបញ្ហាផ្លូវភេទដោយខ្លួនឯងតាមវិធីសាមញ្ញៗដែរទេ? ពិតណាស់ ការញ៉ាំទឹកផ្លែទទឹមអាចនឹងពង្រឹងដល់ជីវិតផ្លូវភេទបាន។ ការស្រាវជ្រាវបានអះអាងថា ទឹកផ្លែទទឹមមួយកែវមិនត្រឹមតែជួយពង្រឹងដល់ចំណង់ផ្លូវភេទបុរសទេ តែក៏ជួយប្រឆាំងនឹងបញ្ហាលិង្គមិនព្រមឡើងរឹង និងបង្កើនចំនួនអ័រម៉ូនភេទប្រុសដែរ។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួន ដែលបុរសគ្រប់រូបគួរតែញ៉ាំទឹកផ្លែទទឹមមួយកែវ៖

បង្កើនចំណង់ផ្លូវភេទ

តាមការស្រាវជ្រាវបានឲ្យដឹងថា ទឹកផ្លែទទឹមអាចដើរតួនាទីជាថ្នាំសម្រើប និងបង្កើនចំណង់ផ្លូវភេទដល់មនុស្សទាំងពីរភេទបាន។ វាមិនត្រឹមតែជួយពង្រឹងដល់លក្ខណៈផ្លូវភេទទីពីររបស់បុរសទែ តែក៏ជំរុញដល់ភាពចង់ធ្វើការរួមភេទខ្លាំងណាស់ដែរ។ ការសិក្សាបានរកឃើញទៀតថា បុរស និងស្រ្តីដែលញ៉ាំផ្លែទទឹមមួយកែវរាល់ថ្ងៃយ៉ាងហោចណាស់ ១៥ថ្ងៃ ឃើញថាបានបង្កើនចំនួនអ័រម៉ូនភេទប្រុសក្នុងខ្លួនសម្រាប់បង្កើនចំណង់ផ្លូវភេទ។

ពង្រឹងដល់គុណភាពមេជីវិតឈ្មោល

តាមការសិក្សាមួយដែលចុះផ្សាយក្នុងសារព័ត៌មាន Clinical Nutrition កាលពីឆ្នាំ ២០០៨ បានរកឃើញថា ការញ៉ាំទឹកផ្លែទទឹមមួយកែវជារៀងរាល់ព្រឹក មិនត្រឹមតែជួយពង្រឹងដល់គុណភាពមេជីវិតឈ្មោលទេ តែក៏ពង្រឹងដល់ចំណង់ផ្លូវភេទដែរ។ ការសិក្សាបានបង្ហាញថា វាក៏ជួយបង្កើនកំហាប់មេជីវិតឈ្មោល និងភាពរស់រវើករបស់មេជីវិតឈ្មោលផងដែរ។ យ៉ាណាមិញ ទឹកផ្លែទទឹមជួយកាត់បន្ថយចំនួនមិនធម្មតារបស់មេជីវិតឈ្មោលបានល្អជាងអ្នកដែលមិនបានញ៉ាំ។

ជួយដោះស្រាយបញ្ហាងាប់លិង្គ

មែនហើយ តាមការសិក្សាដែលចុះផ្សាយក្នុងសារព័ត៌មាន Internal Journal of Impotence Research បាននិយាយថា ទឹកផ្លែទទឹមជួយជម្នះនូវអាការៈលិង្គមិនព្រមឡើងរឹង។ ការសិក្សានេះបានធ្វើទៅលើបុរសចំនួន ៤២នាក់ ដែលសុទ្ធសឹងតែមានបញ្ហាលិង្កមិនព្រមឡើងរឹង និងបានញ៉ាំទឹកផ្លែទទឹមរយៈពេល ៤សប្តាហ៍ ហើយជាលទ្ធផលឃើញថា ការងារលើគ្រែរបស់ពួកគេក៏បានប្រសើរជាងមុនដែរ។ នេះដោយសារតែទឹកផ្លែទទឹមមានសារធាតុ Nitrates ដែលវាមិនត្រឹមតែជួយពង្រឹងដល់លំហូរឈាមទៅប្រដាប់ភេទទេ តែក៏កាត់បន្ថយសម្ពាធអុកស៊ីតកម្ម ដែលនាំឲ្យលិង្គមិនព្រមឡើងរឹងដែរ។

ចំណាំ៖ បើសិនជាអ្នកកំពុងតែប្រើថ្នាំ ឬលេបថ្នាំព្យាបាលជំងឺ ជាពិសេសបញ្ហាលិង្គមិនព្រមឡើងរឹងហើយ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសាកល្បងវិធីមួយនេះ៕

ប្រភព៖ Health.com.kh អត្ថបទ៖ ម៉េង សុខសៀន (Health.com.kh)

មតិយោបល់