• 2020-05-18 09:39:08
  • ចរាចរណ៍

ខេត្តព្រះសីហនុនឹងមានមហាវិថី៣បន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

  • 2020-05-18 09:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ នឹងមានមហាវិថី៣បន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍ នឹងលើកកម្ពស់សោភ័ណ្ឌភាព។ មហាវិថីទាំង ៣នោះ រួមមានដូចខាងក្រោម៖

  • ១.មហាវិថីរាម

  • ២.មហាវិថីឆ្នេររាម

  • ៣.មហាវិថីជំទាវម៉ៅ

ផ្លូវថ្មីទាំង៣៤ខ្សែ ជាផ្លូវដ៏ប្រណិត ដែលចែកចេញជា៣ប្រភេទ

  • ១.មហាវិថី

  • ២.វិថី

  • ៣.អនុវិថី

ចំពោះមហាវិថីមានចំនួន៣ខ្សែរ គឺមានទទឹងផ្លូវរហូតដល់៥០ម៉ែត្រ ចំពោះវិថីវិញ មានទទឹង ២០ទៅ៤០ម៉ែត្រ រីឯអនុវិថី មានទទឹង ពី៨ ទៅ ៤០ម៉ែត្រ ហើយផ្លូវទាំងអស់ មានទ្រូងផ្លូវនឹងចិញ្ចើមផ្លូវ សម្រាប់អ្នកដំណើរ និងកង់ម៉ូតូ មានគំនូសចរាចរណ៍ត្រឹមត្រូវ អំពូលភ្លើងបំភ្លឺផ្លូវ នឹងមានបំពាក់កាម៉ារ៉ាសុវត្ថិភាពតាមដងផ្លូវផងដែរ ។

ផ្លូវនេះត្រូវប្រើរយៈពេលក្នុងការសាងសង់ត្រឹមតែ៨ខែ តែប៉ុណ្ណោះ ។ ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ និងអ្នកវិនិយោគនានា ។

ប្រភព៖ ផេក ប្រជាជនខេត្តព្រះសីហនុ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់