• 2020-05-19 07:56:35
  • ព័ត៌មាន

ប្រទេសនេះ វ៉ាដាច់ចិនខាងអ្នកឆ្លងវីរុសច្រើនជាងគេ ក្លាយជាចំណុចក្ដៅបំផុតនៅអាស៊ី

  • 2020-05-19 07:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ឆ្លង​វីរុស​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​កើន​ឡើង​លើស ១០ម៉ឺន​ករណី​ហើយ​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី។

យោង​តាមទិន្នន័យ​បង្ហាញ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ឥណ្ឌា​បាន​រាយការណ៍​ករណី​ថ្មី​សរុប ៤ ៩៧០​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ ដែល​បណ្ដាល​ឲ្យ​ចំនួន​សរុប​ឡើង​ដល់ ១០១ ១៣៩​នាក់។ ចំណែក​ឯ​អ្នក​ស្លាប់​វិញ បាន​កើនឡើង​ពី ១៣៤​នាក់ មក​ដល់ ៣ ១៦៣​នាក់​នៅ​ទូទាំងប្រទេស។ តួ​លេខ​នេះ បាន​បណ្ដាល​ឲ្យ​ប្រទេស​ឥណ្ឌា​វ៉ា​ដាច់​ចិន​ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​ដំបូង ដោយ​មាន​អ្នក​ឆ្លង​ត្រឹម ៨២ ៩៦០​នាក់ និង​ស្លាប់ ៤ ៦៣៤​នាក់​ប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា បាន​សម្រេច​ពន្យារ​ពេល​ការ​បិទ​ទីក្រុង​រហូត​ដល់​ថ្ងៃ​ទី ៣១​ខែ​ឧសភា បើ​ទោះ​បី​ជា​នៅ​រដ្ឋ​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​អាជីវកម្ម​បើក​ឡើង​វិញ​ក៏​ដោយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់