• 2020-05-20 07:01:14
  • ព័ត៌មាន

ពលរដ្ឋខ្មែរទាំង២ភេទ អាយុចាប់ពី ១៥ឆ្នាំឡើង អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ

  • 2020-05-20 07:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០ខែឧសភានេះ​ ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យប្រជាពលរដ្ឋខ្មែរទាំង២ភេទ ដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ អាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយឥតគិតថ្លៃ នៅតាមគ្រប់បណ្តាប៉ុស្តិ័នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុក ក្រុង ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងផ្សារទំនើបអ៉ីអន២ ។

ចំពោះឯកសារ ដែលត្រូវភ្ជាប់មកជាមួយដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ រួមមាន៖

  • សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតរបស់សាមីខ្លួន

  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសាររបស់សមីខ្លួន

  • ជនបរទេសត្រូវមានព្រះរាជក្រឺតចូលសញ្ជាតិខ្មែរ

  • សាលក្រមស្ថាពររបស់តុលាការបញ្ជាក់ទទួលថា ជននោះកើតពីឪពុកឬម្តាយដែលមានសញ្ជាតិខ្មែរ ឬព្រះរាជក្រឹតស្តីពី ការទទួលស្គាល់សញ្ជាតិខ្មែរ ឬឯកសារភស្តុតាងជាផ្លូវការដែលបញ្ជាក់ថាសាមីជនកើតមកពីឪពុកម្តាយដែលមានសញ្ជាតិខ្មែរ។

សូមមើលសេចក្តីលំអិតដូចខាងក្រោម៖

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទ៖ Tep Sovannmoly

មតិយោបល់