• 2020-05-21 00:20:54
  • សុខភាព

អត្ថប្រយោជន៍ នៃការកាត់ស្បែកគ្របក្បាលលិង្គ

  • 2020-05-21 00:20:54
  • ចំនួនមតិ 72 | ចំនួនចែករំលែក 107

ចន្លោះមិនឃើញ

កុមារាដែលកើតមកកាត់ស្បែកគ្របក្បាលលិង្គចេញតែម្តង ច្រើនតែធ្វើឡើងដោយហេតុផលសាសនា ជាពិសេសសាសនាអ៊ីស្លាមតែម្តង។ ហេតុដូច្នេះហើយក៏មានបុរសជាច្រើនមិនព្រមកាត់ស្បែកគ្របក្បាលលិង្គចេញរហូតដល់ធំពេញវ័យដែរ។ យ៉ាងណាមិញ ករណីដែលបុរសត្រូវការកាត់ស្បែកគ្រប់ក្បាលលិង្គចេញ គឺត្រូវធ្វើការវះកាត់ទ្រទ្រាយធំជាងពេលជាកុមារ ឬទារកទើបនឹងកើត។ ទោះបីជាយ៉ាងណាក៏ដោយ ករណីដែលអ្នកសម្រេចចិត្តកាត់ស្បែកគ្របក្បាលលិង្គចេញឲ្យខ្លី ឬស្អាត អ្នកនឹងទទួលបានប្រយោជន៍ជាច្រើនដូចខាងក្រោមនេះ៖

ជាវិធីព្យាបាលជំងឺរោគបុរស

បុរសដែលមានស្បែកគ្របក្បាលលិង្គវែង និងប្រហោងចុងលិង្គតូចអាចនឹងទទួលបានប្រយោជន៍ច្រើន ដោយសារការកាត់ស្បែកគ្របក្បាលលិង្គគឺជាវិធីព្យាបាលពួកគេ។ ជំងឺរោគបុរសដែលទទួលបានប្រយោជន៍បន្ថែមមានដូចជា៖

  • Phimosis

  • ស្បែកគ្របក្បាលលិង្គរឹងកលិង្គរលាកក្បាលលិង្គ

  • បន្ថយការប្រឈមជំងឺអេដស៍ និងជំងឺកាមរោគផ្សេងៗ

បុរសដែលកាត់ស្បែកគ្របក្បាលលិង្គរួច អាចបន្ថយការឆ្លងជំងឺអេដស៍ក្នុងពេលរួមភេទតាមទ្វារមាសរហូតដល់ ៦០ភាគរយឯណោះ។ ការកាត់ស្បែកគ្របក្បាលលិង្គចោលក៏បន្ថយការប្រឈមនឹងជំងឺប៉េស និងវីរុសបង្កមហារីកមាត់ស្បូនក្នុងពេលរួមភេទនៅទ្វារមាសដែរ។ ក្រៅពីនេះ វាក៏ជួយការពារដៃគូកុំឲ្យឆ្លងជំងឺស្វាយបន្ថែមទៀតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវរំពឹងថា ការកាត់ស្បែកគ្របក្បាលលិង្គជាវិធីការពារអ្នកពីជំងឺអេដស៍ ឬជំងឺកាមរោគឡើយ។

បន្ថយការប្រឈមនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រ

អ្នកដែលមានលិង្គត្រូវបានកាត់ស្បែកគ្របក្បាលលិង្គរួចប្រហែលជាអាចបន្ថយការប្រឈមនឹងការបង្ករោគនៅផ្លូវទឹកម៉ូត្របានច្រើនជាងអ្នកដែលមិនបានកាត់។

បង្ការការបង្ករោគ និងរលាក

លិង្គដែលមានស្បែកគ្របក្បាលលិង្គស្ទើរតែជិតៗ គឺជាជំងឺមួយធ្វើឲ្យតឹងស្បែកនេះខ្លាំង រហូតដល់មានការរលាក និងការបង្ករោគបាន។ ប៉ុន្តែការសម្រេចចិត្តកាត់ស្បែកនេះចោលអាចជួយបង្ការកុំឲ្យមានបញ្ហានេះកើតឡើងវិញដែរ។ ជាក់ស្តែង ការរលាកក្បាលលិង្គអាចបណ្តាលមកពីការបង្ករោគ ឬការរលាកណាមួយ ប៉ុន្តែការកាត់ស្បែកគ្រប់ក្បាលលិង្គនឹងជួយកុំឲ្យវាកើតឡើងម្តងទៀតបាន។

ពង្រឹងដល់ការមានអនាម័យ

លិង្គដែលមានស្បែកគ្រប និងគ្មានស្បែកគ្របសុទ្ធតែត្រូវការអនាម័យឲ្យស្អាតទាំងអស់។ ខណៈពេលដែលអ្នកខ្លះជឿថា លិង្គដែលគ្មានស្បែកគ្របក្បាល ត្រូវការការយកចិត្តទុកដាក់បន្ថែមច្រើនពេលនិយាយដល់រឿងអនាម័យ តែវាគ្រាន់តែត្រូវការការអនុវត្តខុសគ្នាប៉ុណ្ណោះ។ ជាតិប្រេង បាក់តេរី និងកោសិកាស្បែកងាប់ៗអាចកកកុញក្រោមស្បែកគ្របក្បាលលិង្គ និងកើតជាកំណកបាន។ បើសិនជាកំណកនេះមិនត្រូវបានសម្អាត វាអាចនាំឲ្យមានផលរំខានជាការឈឺចាប់ រហូតដល់ការបង្ករោគថែមទៀតក៏មានដែរ។

បន្ថយការកើតមហារីក

ជំងឺមហារីកលិង្គកម្រកើតឡើងណាស់ ប៉ុន្តែការស្រាវជ្រាវនិយាយថា វាកាន់តែកម្រថែមទៀតបើសិនជាលិង្គនោះត្រូវបានកាត់ស្បែកគ្របក្បាលលិង្គចេញហើយ៕

ប្រភព៖ Health.com.kh កែសម្រួលដោយ ៖ ម៉េង សុខសៀន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី