• 2020-05-22 08:49:02
  • ព័ត៌មាន

គម្រោងពង្រីក និងជួសជុលឡើងវិញ ផ្លូវជាតិលេខ៣ និងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១

  • 2020-05-22 08:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោងការសាងសង់ ពង្រីក និងលើកកម្រឹតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត និងត្រូវបញ្ចប់នៅចុងឆ្នាំ២០២១ខាងមុខនេះ ដែលរហូតមកដល់ពេលនេះ គឺសម្រចបាន៧៥%ហើយ។

គម្រោងការពង្រីកផ្លូវ និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត មានប្រវែង សរុប១៣៤,៨២៦គម ហើយត្រូវបែងចែកជា២ដំណាក់កាល ៖ ដំណាក់កាលទី១៖ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០គម ដែលត្រូវពង្រីកទទឹងតួផ្លូវ រហូតដល់២៥,៥ម ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC ) កម្រាស់៩សម ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក)។ ដំណាក់កាលទី២៖ ពីបែកគុស ទៅក្រុងកំពត ប្រវែង៦៤,៩២៦គម ជាប្រភេទផ្លូវ AC កម្រាស់៧សម ត្រូវពង្រីកទទឺងតួរហូតដល់១២ម ចែកជា២គន្លង។

គួរបញ្ជាក់ដែរថា គម្រោងពង្រីកផ្លូវនេះ មានការបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននិមួយៗ គម្រោងសាងសង់ស្ពានរំលងទៅផ្សារត្រាំខ្នារថ្មី ការបំពាក់ភ្លើងសញ្ញាចរាចរនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ជាច្រើនទៀត ដើម្បីសុវត្ថិភាពបងប្អូនរនស់ប្រជាពលរដ្ឋ។ មិនត្រឹមតែប៉ុននោះ ក៏មានការបំពាក់នូវកាមេរាសុវត្ថិភាពចាប់ល្បឿនរថយន្តតាមផ្លូវ ដើម្បីចាប់នូវរថយន្តដែលបើកបរហួសល្បឿនកំណត់ផងដែរ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់