• 2020-05-25 07:50:26
  • ព័ត៌មាន

ចិនរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១១​ករណី​ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

  • 2020-05-25 07:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការសុខភាពជាតិចិន បានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ១១ នៅចិនដីគោកកាលពីថ្ងៃអាទិត្យ (២៤ ឧសភា) ។

គណៈកម្មការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការឆ្លងថ្មីទាំងអស់គឺជាករណីនាំចូលដែលពាក់ព័ន្ធនឹងអ្នកដំណើរមកពីបរទេស។ ករណីថ្មីចំនួន ១០ ករណីស្ថិតក្នុងតំបន់អ៊ីនហ្គោនម៉ុងហ្គោលីនិង ១ ករណីនៅខេត្តស៊ីឈួន។ គណៈកម្មាការក៏បានរាយការណ៍ថា មានករណី​ឆ្លង​ដោយ​មិន​មាន​ចេញ​រោគ​សញ្ញា​ចំនួន ៤០ ករណី ផង​ដែរ។ ចំនួនករណីសរុបដែលបានកើតឡើងនៅលើដីគោកមានចំនួន ៨២ ៩៨៥​នាក់ ហើយ​ចំនួនអ្នកស្លាប់នៅតែមិនផ្លាស់ប្តូរនៅ ៤ ៦៣៤ នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់