• 2020-05-25 09:20:47
  • ចរាចរណ៍

ទិដ្ឋភាពជួសជុលផ្លូវពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់មុខប្រាសាទអង្គរវត្ត

  • 2020-05-25 09:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ របស់អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមអ៊ុតគំនូសចរាចរណ៍នៅលើកំណាត់ទ្រូងផ្លូវប្រវែង២១៨១ម៉ែត្រ ចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់ចំណុចព្រលានយន្តហោះ និងកំពុងដាំឧបករណ៍ចំណាំងភ្លើង(គ្រាប់ភ្នែកកង្កែប)លើកំណាត់ទ្រូងផ្លូវប្រវែង៦៧១២ម៉ែត្រទៀត ចាប់ពីចំណុចមុខភោជនីយដ្ឋានប្រាសាទនាងពៅទៅដល់ចំណតឡាន មុខប្រាសាទអង្គរវត្ត។

ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឱ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំណើរបានងាយស្រួល ព្រមទាំងអាចបញ្ជៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ។

ការចាប់ផ្ដើមធ្វើគំនូស និងដាក់ចំណាំងភ្លើងនៅលើទ្រូងផ្លូវនេះ ចាប់ពីផ្លូវជាតិលេខ៦ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ មកដល់ព្រលានយន្តហោះ ប្រវែង​ ២១៨១ម៉ែត្រ ពីមុខព្រលានយន្តហោះទៅដល់ភោជនីយដ្ឋានប្រាសាទនាងពៅប្រវែង​ ៩៨៥ម៉ែត្រ និងចាប់ពីភោជនីយដ្ឋានប្រាសាទនាងពៅមកដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត ប្រវែង​ ៣៥៤៦ម៉ែត្រនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលតាំងពីពាក់កណ្តាលខែមករារហូតមកដល់ថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ បានរួចរាល់ជាស្ថាពរមក។

សូមបញ្ជាក់ថា​ បន្ទាប់ពីបញ្ចប់ការគូសទ្រូងផ្លូវ ចាប់ពីមុខព្រលានយន្តហោះ រហូតមកដល់មុខប្រាសាទអង្គរវត្តរួចរាល់ អាជ្ញាធរជាតិអប្សរានឹងបន្តទៅគូសគំនូសចរាចរណ៍នៅលេីផ្លូវពីរកំណាត់ទៀត គឺកំណាត់ផ្លូវ៦០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ មកដល់រង្វង់មូលអប្សរា និងមួយកំណាត់ទៀតចាប់ពីប្រាសាទប្រែរូប ទៅដល់ស្រះស្រង់ទៀតផងដែរ។

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ Tep Sovannmoly

មតិយោបល់