• 2020-05-26 09:08:58
  • សុខភាព

វេជ្ជបណ្ឌិត គួច ម៉េងលី ៖ គួរយល់ដឹង មូលហេតុ និង វិធីការពារ ជំងឺក្រពះ

  • 2020-05-26 09:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺក្រពះ គឺជាជំងឺពេញនិយម បំផុតដែលតែងតែកើតមាននៅលើមនុស្សស្ទើរតែគ្រប់វ័យ មិនថា ចាស់ ឬក្មេងនោះឡើយ។ សព្វថ្ងៃនេះ មិនថានៅក្នុងផ្ទះ ឬក្នុងមន្ទីពេទ្យនោះទេ អ្នកដែលមានបញ្ហាក្រពះមានមិនដាច់ រហូតត្រូវបានគេដាក់ចំណាត់ថ្នាក់ជំងឺនេះជារោគរាំរៃដែលធ្វើអោយអ្នកក្រដោយមិនដឹងខ្លួន។

ខាងក្រោមនេះ គឺជាការបកស្រាយ របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី ចំពោះបញ្ហាជំងឺក្រពះ ៖

១. ហេតុអ្វី ត្រូវបរិភោគបាយ និងញ៉ាំទឹក?

  • ការញ៉ាំបាយ និងញ៉ាំទឹក គឺជាទម្លាប់ដែលល្អ និងសមស្របទៅតាមក្បួនពេទ្យផងដែរ ព្រោះថា ការបរិភោគទឹកទៀងទាត់ គឺជួយអោយអាហារដែលអ្នកបានបរិភោគធ្លាក់ចូលក្រពះបានយ៉ាងស្រួល និងធ្វើអោយក្រពះងាយស្រួលនៅក្នុងដំណើរការនៃការកិនរំលាយអាហារផងដែរ។

២. តើគួរបរិភោគទឹក មុនបាយ ក្នុងពេលបាយ ឬ ក្រោយពេលបាយ?

  • ការបរិភោគទឹកមុនពេលញ៉ាំបាយ ជាការសម្រួលទៅដល់អាហារដើម្បីធ្លាក់ចូលទៅក្នុងក្រពះបានយ៉ាងល្អ ណាមួយជាវិធិដ៏ល្អមួយដើម្បីសម្រកទម្ងន់ផងដែរ។

  • ការបរិភោគទឹក ក្នុងអំឡុងពេលបាយ ធ្វើអោយក្រពះរបស់អ្នកមានសំណើមដែលបង្កភាពងាយស្រួលដល់ការកិនរំលាយអាហារ។

  • ការបរិភោគទឹក ក្រោយពេលបាយ ៖ មានគោក ត្រូវមានទឹក បើមានតែអាហារ តែគ្មានជាតិទឹក នោះក្រពះរបស់អ្នកនឹងឆាប់ខូចជាមិនខាន។ ដូច្នេះ អ្នកគួរតែទម្លាប់បរិភោគទឹក អោយបានច្រើន បើទោះបីជាមិនមែនតែពេលញ៉ាំអាហារក៏ដោយ ហោចណាស់មួយថ្ងៃ ១លីត្យកន្លះ ទៅ២លីត្រកន្លះ។

៣. តើ ការគេង បន្ទាប់ពី បរិភោគអាហារ ល្អអត់?

ឆ្ងល់អត់ម៉េចបានចេះតែងងុយគេង ក្រោយពេលញ៉ាំឆ្អែត នេះគឺបណ្តាលមកពីកង្វះអុកស៊ីសែនទៅកាន់ខួរក្បាល ព្រោះថា សរីរាង្គក្រពះ ត្រូវការឈាម (អុកស៊ីសែន) ទៅជួយក្នុងដំណើរការនៃការកិនរំលាយអាហារ ដែលនាំអោយខួរក្បាលរបស់អ្នកខ្វះអុកស៊ីសែន ធ្វើអោយអ្នក អស់កម្លាំង បើកភ្នែកមិនចង់រួចនោះឯង។

  • ការគេងក្រោយពីបរិភោគអាហាររួច (គេងថ្ងៃ២ម៉ោង) ធ្វើអោយប៉ះពាល់ក្រពះ យ៉ាងខ្លាំង ព្រោះថា នៅពេលដែលអ្នកគេង ក្រពះរបស់អ្នកក៏គេងដែរ (មិនអាចកិនរំលាយអាហារ) ជាហេតុនាំអោយទឹកអាស៊ីតចេញមកប៉ះនិងភ្នាសរបស់ក្រពះ ធ្វើអោយរលាកក្រពះ រហូតដល់មានដំបៅក្រពះ និងអាចធ្វើអោយធ្លាយក្រពះផងដែរ។ ដូច្នេះ អ្នកមិនគួរគេងបន្ទាប់ពីបរិភោគអាហារនោះទេ ប៉ុន្តែអ្នកអាចសម្រាកបានដោយអង្គុយលើកៅអី៤៥ដឺក្រេ ព្រោះអាចជួយក្រពះដំណើរការការកិបអាហារបានយ៉ាងស្រួល។

៤. តើគួរបរិភោគអ្វីខ្លះ និង មិនគួរបរិភោគអ្វីខ្លះ?

  • កុំបរិភោគអាហារហិរ ព្រោះវាធ្វើអោយក្រពះរបស់អ្នករលាក

  • កុំបរិភោគអាហារខ្លាញ់ ព្រោះធ្វើអោយក្រពះរបស់អ្នក មិនងាយកិនអាហារ

  • កុំបរិភោគអាហារផ្អាប់ ព្រោះ មិនត្រឹមតែធ្វើអោយ ក្រពះរបស់អ្នកមានបញ្ហានោះទេ ថែមទាំងបង្កអោយមានផលប៉ះពាល់ដល់សុខភាពផងដែរ។

  • កុំបរិភោគឆ្អែតពេក (ហល់) ព្រោះអាហារពេញណែនក្នុងក្រពះ ធ្វើអោយពិបាកក្នុងការកិនរំលាយ (គាំង)។

  • គួរបរិភោគអាហារ (៤ក្រុម) ដែលក្នុងនោះត្រូវមានការរួមបញ្ជូលនូវ បន្លែ ត្រី សាច់ ព្រោះអាហារទាំងអស់នេះ មិនត្រឹមតែធ្វើអោយសុខភាពក្រពះរបស់អ្នកដំណើរការល្អនោះទេ ថែមទាំងធ្វើអោយពោះវៀនរបស់អ្នកដំណើរការបានស្ឬយលផងដែរ។

ការញ៉ាំអាហារសុខភាព ធ្វើអោយអ្នកមានសម្រស់ស្រស់ស្អាត ក្មេងជាងវ័យ អាយុវែង ជាពិសេសគឺមានសុខុមាលភាពក្នុងក្រុមគ្រួសារផងដែរ។ សូមចែករំលែក ទៅកាន់មនុស្សដែលអ្នកស្រលាញ់៕

ប្រភព ៖ MCQ TV

អត្ថបទ ៖ Art

មតិយោបល់