• 2020-05-27 03:17:30
  • ព័ត៌មាន

រដ្ឋបាលជលផល ប្រកាសបិទរដូវនេសាទក្នុងតំបន់រ៉ាមសារឆ្នាំ២០២០ ចាប់ពីថ្ងៃទី១មិថុនា ដល់ថ្ងៃ៣០ខែកញ្ញា

  • 2020-05-27 03:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារ សហការជាមួយសហគមន៍នេសាទកោះព្នៅ បានចុះផ្សព្វផ្សាយពីការបិទនេសាទក្នុងតំបន់តំបន់រ៉ាមសារ តាមរយៈការចាក់ប្រដាប់បំពងសំឡេង ឧគ្ឃោសនស័ព្ទតាមទូក ចាប់ពីភូមិអូរស្វាយ ភូមិកោះឈើទាលតូច ភូមិកោះឈើទាលធំ ភូមិព្រះរំកិល រហូតដល់កន្ទុយភូមិកោះព្នៅ និងភូមិកោះល្ង។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២០ រដូវបិទនេសាទនៅក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចជា៖

  • ១ ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុ រួមមាន ខេត្ដទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្ដាខេត្តកំពង់ចាម ត្បូងឃុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធានីភ្នំពេញ កណ្ដាល និងផ្នែកខាងជើងចតុមុខ និង

  • ២ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ រួមមាន រាជធានីភ្នំពេញផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។

ក្នុងពេលស្របគ្នានេះដែរ នៅតំបន់រ៉ាមសារដដែល លោកអនុប្រធាន និងមន្ត្រីប្រចាំស្នាក់ការតំបន់រ៉ាមសារ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ សរុបមានគ្នាចំនួន០៨នាក់ បានចុះពិនិត្យមើលទីតាំងទន្រ្ទានយកដីធ្វើកម្មសិទ្ធិខុសច្បាប់ ០១កន្លែង ទំហំប្រមាណ០១ហិកតា ស្ថិតនៅចំណុចត្រពាំងប្រាំ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យ និងចាត់វិធានការទៅតាមនិតវិធីច្បាប់។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់