• 2020-05-27 04:27:25
  • ព័ត៌មាន

ដំណឹងល្អ! រាជរដ្ឋាភិបាលដាក់ចេញវិធានការមួយជួយឲ្យពលរដ្ឋខ្មែរ ងាយវិលត្រឡប់ចូលមកកម្ពុជាវិញ​

  • 2020-05-27 04:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧​ ឩសភា​ ២០២០​ នេះ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានសម្រេច​វិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរ ពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។

វិធានការនេះ គឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។ នេះជាសំណេររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើផេករបស់សម្ដេច នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០។

ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហើយដាក់អោយស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់​រោគឆ្លង​ ទើបអនុញ្ញាត្តិអោយទៅលំនៅដ្ឋានវិញ។

ប្រភព៖ ហ្វេសប៊ុកផេកសម្តេចតេជោហ៊ុនសែន

អត្ថបទ៖ Tep Sovannmoly

មតិយោបល់