• 2020-05-27 06:18:56
  • ព័ត៌មាន

ខេត្ត​ពោធិ៍សាត់​ ដែនដី​បៃតង​​ដែល​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​ខៀវស្រងាត់​ប្រមាណ​​ ៥៤%​

  • 2020-05-27 06:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពោធិ៍សាត់ ​ជា​ខេត្ត​មួយ​ នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា មាន​ទី​រួម​ខេត្ត​នៅ ក្រុង​ពោធិ៍សាត់។ ខេត្តពោធិ៍សាត់​គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បឹង​​ទន្លេ​សាប សំបូរ​ព្រៃ​ឈើ​ ភ្នំ​ និង​ព្រែក​ ស្ទឹង​ បឹងបួ​ជា​ច្រើន។​

ខេត្ត​នេះ​ មាន​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៦ ​ព្រៃឈើ​គ្រប់​ដណ្ដប់​ជាង​៥៤% នៃ​ផ្ទៃដី​ខេត្ត​សរុប​ដែល​បែកចែក​ជា តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​សំកុស តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​ខាងត្បូង តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹងទន្លេសាប និង​តំបន់​របៀង​អភិរក្ស​ជីវៈ​ចម្រុះ​ជួរ​ភ្នំក្រវាញ។

ទស្សនា​កម្រង​រូបភាព​ទេសភាព​ខៀវ​ស្រងាត់​នៃ​ព្រៃឈើ​​​ក្នុង​ដែនដី​ខេត្ត​ពោធិ៍សាត់​នៅ​ខាង​ក្រោម៖ ​

ប្រភព៖ facebook អត្ថបទ៖ សៀនហួរ

មតិយោបល់