• 2020-05-28 00:48:04
  • ព័ត៌មាន

អ្នកស្លាប់ដោយសារកូវីដ១៩​នៅសហរដ្ឋអាមេរិក កើនឡើងលើស ១០ម៉ឺននាក់

  • 2020-05-28 00:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃ​ព្រហស្បតិ៍​ ទី២៨ ខែឧសភានេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់ទៅ ​១ ៧៤៥ ៨០៣ ករណីហើយ។ នេះបើយោងតាមការកត់ត្រាសរុបដោយសាកលវិទ្យាល័យ Johns Hopkins University។

ជាមួយគ្នានេះដែរ ជំងឺរាតត្បាតខាងលើបានឆក់យកជីវិតមនុស្ស​លើស ១០២ ១០៧នាក់​នៅ​សហរដ្ឋ​អាមេរិក។ ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ បាន​ធ្លាក់​ចុះ​ពី​ជាង ២ពាន់​នាក់ មក​នៅ​ត្រឹម ១ ៥៣៥​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ។ រដ្ឋ​ញូវយ៉ក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ មាន​អ្នក​ឆ្លង​សរុប ៣៧៤ ៦៧២នាក់ និង​ស្លាប់ ២៩ ៥៥៣​នាក់។ បច្ចុប្បន្ន​អាមេរិក ចាប់​ផ្ដើម​បើក​ទីក្រុង​ឡើង​វិញ​ខណៈ​ពេល​ដែល​មាន​ការ​តវ៉ា​យ៉ាង​ចម្រូងចម្រាស​ពី​វិធាន​ការ​បិទ​ទីក្រុង​របស់​ខ្លួន៕

ប្រភព៖ worldometer ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់