• 2020-05-28 05:47:36
  • ព័ត៌មាន

២សប្តាហ៍! ពិព័រណ៍កូរ៉េអនឡាញដ៏ធំសម្បូរបែប ជួបផ្ទាល់ម្ចាស់ប្រេនពីកូរ៉េ ចាប់ដៃគូជំនួញបាន

  • 2020-05-28 05:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីជំរុញពាណិជ្ជកម្មកូរ៉េខាងត្បូង ជាមួយប្រទេសក្នុងតំបន់អាស៊ី ដែលរួមមានកម្ពុជាផងដែរនោះ Korea Trade-Investment Promotion Agency (kotra) ដែលជាភ្នាក់ងារផ្លូវការរបស់រដ្ឋាភិបាលកូរ៉ដើម្បីលើកស្ទួយពាណិជ្មកម្មកូរ៉េក្នុងទីផ្សារអន្តរជាតិ បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទំនិញកូរ៉េអនឡាញ www.buykorea.org/onlineshowcase រយៈពេល ២សប្តាហ៍ ចាប់ពីទី ២៥ ឧសភា រហូតដល់ ៥ មិថុនា ២០២០

នេះជាឱកាសដ៏ពិសេសបំផុតសម្រាប់អ្នកដែលកំពុងចាប់អារម្មណ៍ ចង់ស្វែង យល់ទីផ្សារផលិតផលកូរ៉េ និងនាំចូលផ្តាច់មុខផលិតផលកូរ៉េល្អៗ មកកម្ពុជា ។

តោះ! សាកចូលរួមឥលូវនេះ ដោយគ្រាន់តែចុះឈ្មោះនៅក្នុង Link នេះhttps://www.buykorea.org/onlineshowcase/consumergoods ជាការស្រេច ។

ពិព័រណ៍អនឡាញដ៏ធំសម្បើមនេះ បើកឲ្យចូលរួមដោយសេរី និងឥតគិតថ្លៃ បានប្រមូលផ្តុំផលិតផលកូរ៉េជាង ២រយមុខ យ៉ាងសម្បូរបែប ដាក់តាំងបង្ហាញ ដូចជា ផលិតផលថែរក្សាសម្រស់ និងសុខភាព (Beauty & Personal Care) គ្រឿងសម្អាង (Cosmetic) ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ , ផលិតផលអេឡិចត្រូនិក , ផលិតផលកុមារ (Baby &Toddler Product ) , និង គ្រឿងសង្ហារឹម និងសម្ភារតុបតែងផ្ទះ (Furniture & Home Deco) ជាដើម។

បច្ចុប្បន្នអាជីវកម្មលក់ផលិតផលតាមអនឡាញពិតជាកាក់កបខ្លាំង ប្រសិនបើអ្នកលក់ផលិផលល្អធានាគុណភាព និងទំនុកចិត្តអតិថិជន និងចេះដើរទីផ្សារបានល្អ។ នេះអាចជាមុខរបរមួយធ្វើបានពេលទំនេរពីការសិក្សា ឬធ្វើការងារក្រុមហ៊ុន ដើម្បីអាចបង្កើនចំណូលបន្ថែម។

កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ មិនងាយមានទេជំនួបផ្ទាល់ជាមួយម្ចាស់ផលិផលពីកូរ៉េ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ៖

  • ទីតាំង KOTRA ( Phnom Penh ) : អគារ Pgct Center ( ក្បែរង្វង់មូលសម្តេចជួនណាត)

  • លេខទូរសព័្ទ ៖ 023 999 099

  • Email : kotrapnh@kotra.or.kr

  • ហ្វេសប៊ុក ៖ KOTRA PHNOM PENH

អត្ថបទ៖ លីដា

មតិយោបល់