• 2020-05-28 08:12:46
  • ព័ត៌មាន

ហាង​​មួយ​នៅ​អាមេរិក​ តុបតែង​​​បង្កប់​ខ្លឹមសារ​រើស​អើង​ពូជសាសន៍​នឹក​ស្មាន​មិន​ដល់​

  • 2020-05-28 08:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភោជនីយដ្ឋាន​មួយ​ស្ថិត​ក្នុង​រដ្ឋ​ St. Louis County របស់​សហរដ្ឋ​អាមេរិក​កំពុង​រង​ការ​រិះគន់​ក្រោយ​ហាង​នេះ​តុបតែង​បង្កប់​នូវ​ខ្លឹម​សារ​រើស​អើង​ពូជសាសន៍​លើ​ជនជាតិ​អាស៊ី​ ពិសេស​លើ​ចិន​ស្ដែង​ៗ​តែ​ម្ដង។​

ហាង​ដែល​មាន​ឈ្មោះ​ថា​ Camila’s Tex Mex មាន​ទីតាំង​ស្ថិត​នៅ​​ទី​ប្រជុំជន​ Eureka បាន​បើក​រក​ស៊ី​ធម្មតា​នៅ​អំឡុង​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា​យ៉ាង​គំហុក​នៅ​អាមេរិក​ ប៉ុន្តែ​មាន​គេ​ប្រទះ​ឃើញ​ការ​តុបតែង​ក្នុង​ហាង​នេះ​មាន​ខ្លឹមសារ​រើស​អើង​ពូជ​សាសន៍​ដែល​មើល​មួយ​ភ្លែត​សឹង​មិន​ដឹង។​

អតិថិជន​ម្នាក់​​បាន​ថត​ផ្ដិត​យក​រូបភាព​ ​ក្នុង​ហាង​មាន​តុបតែង​គោម​ដែល​មាន​រាង​មូល​ពណ៌​បៃតង​តំណាង​ឲ្យ​មេរោគ​កូវីដ​ ហើយ​នៅ​លើ​នោះ​មាន​ក្បាល​មនុស្ស​ពាក់​មួក​ដួន​ និង​ពុក​មាត់​វែង​ៗ សំដៅ​លើ​ជនជាតិ​ចិន។​ ម្ចាស់​ហាង​ទំនង​ជា​ចង់​វាយ​ប្រហារ​ថា​ចិន​គឺ​ជា​ប្រភព​នៃ​មេរោគ​កូវីដ​ ដែល​នេះ​ជា​ខ្លឹមសារ​រើស​អើង​ពូជ​សាសន៍​មួយ​ដែល​ប្រទេស​ដូចជា​អាមេរិក​កំពុង​ទប់​ស្កាត់​។​

គួរ​បញ្ជាក់​ថា​អាមេរិក​ជា​ប្រទេស​តំណាង​ឲ្យ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធ​មនុស្ស​ ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​គឺ​មិន​ដូច​អ្វី​ដែល​ច្បាប់​បាន​ចែង​​ទេ។​ ប្រជាជន​នៅ​ទីនោះ​នៅ​តែ​មាន​ការ​រើស​អើង​​លើ​ពួក​ស្បែក​ខ្មៅ​ និង​អាស៊ី​។​ ​អំឡុង​កូវីដ​នេះ​ជនជាតិ​អាស៊ី​ជា​ច្រើន​ត្រូវ​រង​អំពើ​ហិង្សា​វាយ​តប់​ជា​ច្រើន​ករណី​ដោយ​ត្រូវ​ចោទ​ថា​ជា​ជនជាតិ​នៃ​មេរោគ​កូវីដ​​៕

ប្រភព៖ theasianparent ប្រែសម្រួល៖ សៀនហួរ

មតិយោបល់