• 2020-06-13 01:50:00
  • ព័ត៌មាន

ស្បែកមុខស្ដើង តើគួរថែបែបណាទើបមានសុខភាពល្អស្រស់ថ្លាទប់ទល់នឹងមេរោគបាន ក្នុងរដូវក្ដៅនេះ?

  • 2020-06-13 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារីៗជាច្រើនតែងមានកង្វល់ ថាស្បែកមុខខ្លួន ហាក់ដូចជាប្រែជាស្ដើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារ វ័យកាន់តែចាស់ ស្បែកចាប់ផ្តើមចេញជ្រីវជ្រួញ និងការប្រើប្រាស់គ្រឿងសម្អាតរាល់ថ្ងៃ ព្រមទាំងការដុសខាត់ស្បែកផងនោះ។ ពិតណាស់ មនុស្សស្រីមិនអាចឈប់ ប្រើប្រាស់គ្រឿងសម្អាងបានឡើយ។

តែកុំបារម្ភ មានវិធីសាស្ត្រ អាចជួយរក្សាស្បែកមុខនារដូវក្ដៅឲ្យសភ្លឺថ្លា រលោងម៉ដ្ឋ ស្អាតរាល់ថ្ងៃ ប្រកបដោយសុខភាពល្អ សម្រាប់អ្នកស្បែកមុខស្តើង ដែលមានប្រសិទ្ធភាពល្អ ដូចខាងក្រោម ៖

១. លាងសម្អាតមុខទោះមិនបានចេញក្រៅផ្ទះ ៖ ស្បែករបស់អ្នក មានកោសិកាកើតថ្មី និង ងាប់ជារៀងរាល់ថ្ងៃ ជិត១លានកោសិកា។ ដូច្នេះហើយកុំថាឡើយតែអ្នកដើរក្រៅ ប៉ះត្រូវពន្លឺថ្ងៃ និងសារជាតិកខ្វក់ពីធូលីដី និងផ្សែងរថយន្ត សូម្បីនៅផ្ទះក៏ស្បែកមុខអាចស្រអាប់ខ្មៅ និងឡើងមុនបានដែរ។

វាពិតជាចាំបាច់ដែលអ្នកត្រូវសម្អាតកោសិកាចាស់ៗចេញពីផ្ទៃមុខឲ្យសព្វ និងស្អាតល្អ បើមិនដូច្នេះទេ កោសិកាជាច្រើននោះនឹងបិទបាំងរន្ធញីស បង្កឲ្យកើតមុន ហើយផ្ទៃមុខគ្មានភាពស្រស់ថ្លាឡើយ។

ដំណោះស្រាយល្អបំផុត អ្នកគួរប្រើហ្វូមលាងសម្អាតមុខ ផនស៍ វាយប៊ីយូធី រូបមន្តថ្មីដែលផ្សំពី ភាគតូចល្អិតលាងសម្អាតកោសិការចាស់ ឬ ងាប់ (tri-blend of technology exfoliating Micro Foams) , វីតាមីន B3 និង ប្រេងចំរាញ់ពីផ្កាកុលាប (Rose Hip Extract) ដែលអាចសម្អាតបានជ្រៅទៅក្នុងរន្ធតូចៗនៃស្បែក ជួយធ្វើឲ្យស្បែកមុខ សភ្លឺរលោបែបធម្មជាតិ បើអ្នកប្រើជាប្រចាំរាល់ថ្ងៃ។

២. ឡេថែបំប៉នស្បែក និងការការពារកម្ដៅថ្ងៃ (ទោះមិនចេញក្រៅត្រូវកម្តៅថ្ងៃក៏ដោយ)៖

ក្នុងរដូវក្តៅស្អុះស្អាប់បែបនេះ ទោះអ្នកមិនចេញក្រៅត្រូវកម្តៅថ្ងៃចំៗ ក៏ស្បែកអាចរងផលប៉ះពាល់ពីពន្លឺចេញពីអេក្រង់ទូរសព្ទ ឬ កុំព្យួទ័របានដែរ។ ដើម្បីជួយឲ្យស្បែកមានសុខភាពល្អ មិនស្រអាប់ខ្មៅ ឬ ស្លក់ ហើយចាស់តាមវ័យ អ្នកគួរលាបឡេថែបំប៉នស្បែកមុខជាប្រចាំ ដែលសម្បូរដោយសារជាតិចិញ្ចឹមស្បែក ដូចជា 4D Hyaluronic, វីតាមីន B3+ និង Rose Hip Extract ( សម្បូរវីតាមីន C) និង ត្រូវមាន SPF (យ៉ាងហោចណាស់ ១៥ ឬខ្ពស់ជាងនេះប្រសិនបើស្បែកមុខស្ដើងខ្លាំង) ដែលទាំងអស់នេះគឺមាននៅក្នុង ផនស៍ វ៉ាយប៊ីយូធី រូបមន្តថ្មី (រូបរាងថ្មី) ។

ផនស៍ វ៉ាយប៊ីយូធី មាន២ប្រភេទ ៖ ពណ៌ផ្កាឈូក ការពារកម្ដៅថ្ងៃពី SPF15 សម្រាប់ស្បែកមុខធម្មតា។ ពណ៌ទឹកក្រូច ការពារកម្ដៅថ្ងៃពី SPF30 សម្រាប់ស្បែកមុខស្ងួត។

៣. ប្រើប្រេង Camellia និងវីតាមីន E ៖

ប្រេងនេះត្រូវបានប្រើប្រាស់ដើម្បីឲ្យស្បែកឡើងក្រាស់ជាងមុន ។ ដើម្បីឲ្យស្បែកមានសំណើម និងក្រាស់ជាងមុនអ្នកគួរលាយប្រេងគ្រាប់ផ្កា Camellia ពីរបីដំណក់ជាមួយប្រេងវីតាមីន E ១/៤ ស្លាបព្រាកាហ្វេប្រេងផ្កាឡាវេនឌ័រ ៣ដំណក់និងប្រេង Primrose មួយស្លាបព្រាកាហ្វេ។ ម៉ាស្សាទឹកនេះពីរបីដំណក់លើស្បែករាល់ថ្ងៃស្បែក នឹងឡើងក្រាស់ជាងមុន និងធ្វើឲ្យស្បែកមុខទន់រលោង។

៤.ប្រើសារធាតុប្រឆាំងអុកស៊ីតកម្ម ការពារស្បែកខូច ៖

សារធាតុប្រឆាំងអុកស៊ីតកម្មត្រូវបានប្រើដើម្បីការពារស្បែក និងជួសជុលលើស្បែកដែលបានខូច។ អ្នកគួររកផលិតផលដែលមានគ្រឿងផ្សំដូចខាងក្រោមនេះ ៖

  • ផលិតផលចម្រាញ់ចេញពីតែបៃតង
  • វីតាមីន A និង E
  • តូកូទ្រីនុល ( TocoTrienols )
  • អាស៊ីអាល់ហ្វា lipoic
  • និងប្រេងរុក្ខជាតិ ។

៥. គ្រាប់ប្រេងត្រី ៖

ស្បែកមុខចាប់ផ្ដើមខូចស្ដើងក៏ព្រោះតែ អាយុកាន់តែច្រើនខូឡាជេនក្នុងខ្លួនលែងបង្កើត ដូចនេះដើម្បីបំពេញបន្ថែមក្នុងរបបអាហាររបស់អ្នកជាមួយគ្រាប់ប្រេងខ្លាញ់ និងប្រេងត្រី ក្នុងការពង្រឹងកូឡាជែបនៅក្រោមស្បែក និងជួយឲ្យស្បែកមានសំណើម។

៦. ស៊ុបឆ្អឹង ៖

ស្ងោរឆ្អឹងស៊ុប ឲ្យបានច្រើនម៉ោងដើម្បីឲ្យចេញជាតិពីឆ្អឹង ស៊ឹមទទួលទាន។ ទឹកស៊ុបនេះមិនត្រឹមតែបង្កើនប្រព័ន្ធភាពស៊ាំនោះទេ តែក៏ជាប្រភពនៃសារធាតុរ៉ែ និងកូឡាជេនជំនួយដល់ស្បែក៕

ប្រភព៖ Wikihow ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់