• 2020-06-05 03:34:26
  • ព័ត៌មាន

វ៉ាវ ថាមែនៗ! គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរអង្គរ

  • 2020-06-05 03:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀរ អង្គរ សូម​អបអរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ទូរស័ព្ទ iPhone 11 Pro Max ដំបូង​គេ​ទាំង ១០ នាក់​ពី​កម្មវិធី​ជល់​ម៉ោ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

អតិថិជន​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ទាំង 10 រូប រួម​មាន​ឈ្មោះ អ៊ីន ផៅរី, ឆន ប៊ុនថង, រឿក រ៉ាក់, ភឿង ចាន់ឡាយ, ទ្រី ប៊ុនថុង, វ៉ន ប៉េងលី, រឿន ឡី, អ៊ុក ហៃ, ស្តឿង អ៊ីក និងធិន កំឡី ដែល​ពួក​គាត់​ទទួល​បាន​រង្វាន់​ទូរស័ព្ទ​ពី​អ្នក​តំណាង​ស្រាបៀរ អង្គរ ប្រចាំ​ខែ​នេះ។

អ្នក​ឈ្នះ​រង្វាន់​ពី​កម្មវិធី​គាស់​ក្រវិល​កំប៉ុង​ស្រាបៀរ អង្គរ ហើយ​ឈ្នះ​រង្វាន់​ដ៏អស្ចារ្យ​មាន ជា​ច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

លោក​អ្នក​ក៏​អាច​ក្លាយ​ជា​រថយន្ត​ទំនើប BMW 730 Li Pure Excellence ទូរស័ព្ទ iPhone 11 Pro Max មាស​សុទ្ធ 1 គីឡូ​ក្រាម ទឹក​ប្រាក់ 1,000,000 រៀល 5,000,000 រៀល និង​រង្វាន់​ស្រាបៀរ អង្គរ ជាច្រើន​កំប៉ុង ក្នុង​មួយ​កេស ដោយ​គ្រាន់​តែ​គាស់ និង​ពិនិត្យ​មើល​ក្រវិល​កំប៉ុង​ស្រាបៀរ​ អង្គរ។

គួរ​រំលឹក​ថា នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ២៨ ឆ្នាំ​ហើយ ដែល​ស្រាបៀរ អង្គរ ផ្តល់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ។ យោង​តាម​លោក សោម ច័ន្ទណារ៉ាត ដែល​ជា ប្រធាន​ម៉ាក​ផលិតផល​របស់​ស្រាបៀរ អង្គរ បាន​ឲ្យ​ដឹង​ថា ៖ « កម្មវិធី​គាស់​ក្រវិល​កំប៉ុង ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ​រៀប​ចំ​ឡើង​ដើម្បី​អរគុណ​ដល់​អតិថិជន​ដែល​និយម​គាំទ្រ ស្រាបៀរ អង្គរ តាំង​ពី​ឆ្នាំ 1992 និង​ដើម្បី​អបអរ​ស្រាបៀរ​ អង្គរ ដែល​មាន​រសជាតិ កាន់​តែ​ឈ្ងុយ​ឆ្ងាញ់ ជាមួយ​គ្រឿង​ផ្សំ​ផលិត​ស្រាបៀរ​ដ៏​ល្អ​ឥត​ខ្ចោះ»។

គាត់​បាន​បន្ត​ឲ្យ​ដឹងទៀត​ថា ៖ «វា​ពិត​ជា​អស្ចារ្យ ដែល​ស្រាបៀរ អង្គរ ធ្វើ​ឲ្យ​មនុស្ស​ជួប​ជុំ​កាន់​តែ​រីករាយ រក្សា​ចំណង​មិត្ត​ភាព​ល្អៗ អស់រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ ហើយ​យើង​អបអរ ភាព​ជោគជ័យ​ជាមួយ​គ្នា។ យើង​នៅ​តែ​បន្ត​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​ផ្តល់​ឲ្យ​អតិថិជន នូវ​បទពិសោធន៍​ស្រា​បៀរ​ដ៏​ល្អ​បំផុត ទាំង​គុណភាព​នៃ​រសជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ និង​តាម រយៈ​កម្មវិធី​ផ្តល់​រង្វាន់​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន។ យើង​ជឿ​ជាក់​ថា ទាំង​អតិថិជន​ចាស់ អតិថិជន​ថ្មី នឹង​បន្ត​ជ្រើសរើស ស្រា​បៀរ អង្គរ រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ស្រទន់ ស្រស់​ស្រាយ ហើយ​យើង​ក៏​សង្ឃឹម​ថា អតិថិជន នឹង​រំភើប​រីករាយ​ជាមួយ​កម្មវិធី​គាស់ ក្រវិល​កំប៉ុង​ស្រាបៀរ ​អង្គរ ហើយ​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ» ។​

កម្មវិធី​ជល់​ម៉ោ​របស់​ស្រាបៀរ​ អង្គរ បន្ត​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ ២០២០។

ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ

ណារីតា

មតិយោបល់