• 2020-06-08 10:06:37
  • ចរាចរណ៍

រួសរាន់ឡើង! នៅសល់តែ២២ថ្ងៃទៀត នឹងអនុវត្តការផាកពិន័យលើសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដែលហួសសុពលភាពហើយ

  • 2020-06-08 10:06:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា នៅសល់ ២២ ថ្ងៃទៀត ការអនុវត្តពិន័យលើសេវាសាធារណ:ដឹកជញ្ជូន នឹងចាប់អនុវត្ត ដូចនេះសូមមេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណ: ឲ្យបានមុនថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ការពិន័យលើសេវាសាធារណ:ដឹកជញ្ជូនមានដូចជា៖

1- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន

2- ការចុះបញ្ជីរថយន្ត AT (រថយន្តនាំចូលក្រោមរបបអនុញ្ញាតនាំចូលបណ្តោះអាសន្ន) ឡើងវិញ

3- ការត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានយន្តគ្រប់ប្រភេទ និងអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត

4- បណ្ណបើកបរយានយន្ត វិញ្ញាបនបត្របញ្ជាក់សមត្ថភាពគ្រូបង្រៀនបើកបរយានយន្ត និងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មបង្រៀនបើកបរយានយន្ត។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់