- 2020-06-08 11:11:21
- ព័ត៌មាន
នូវែលហ្សេឡង់គ្រោងនឹងដកបម្រាមនានាក្នុងស្រុក ក្រោយអស់អ្នកឆ្លងកូវីដ
- 2020-06-08 11:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នូវែលហ្សេឡង់គ្រោងនឹងដកបម្រាមនានាក្នុងស្រុក ក្រោយអស់អ្នកឆ្លងកូវីដ
ចន្លោះមិនឃើញ
ប្រទេសនូវែលហ្សេឡង់ (New Zealand) គ្រោងនឹងដកបម្រាមនានានៅក្នុងស្រុក ក្រោយពីអ្នកឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយអស់ទូទាំងប្រទេស។
ប្រទេសដែនដីកោះនេះ បានបន្ថយការប្រកាសអាសន្នកម្រិត ៤ មកកម្រិត ១ ខណៈសាលារៀននឹងបើកឡើងវិញ ហើយសកម្មភាពក្នុងស្រុកទាំងឡាយនឹងស្ថិតក្នុងសភាពធម្មតាវិញ ប៉ុន្តែវិធានការបិទព្រំដែននៅតែបន្តដដែល។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានសារភាពថា លោកស្រីសប្បាយចិត្ត រហូតដល់ថ្នាក់រាំបន្តិចដែរ ពេលដឹងថាប្រទេសលោកស្រីអស់អ្នកជំងឺកូវីដ-១៩។ យ៉ាងណាមិញ លោកស្រីបានមានប្រសាសន៍ថា នូវែលហ្សេឡង់អាចនឹងប្រទះឃើញករណីជំងឺកូវីដ-១៩បន្តទៀត ដូច្នេះហើយការបំបាត់ជំងឺនេះ មិនមែនជារឿងតែម្ដងទេ ប៉ុន្តែជាកិច្ចខិតខំប្រឹងប្រែងជានិរន្ត។
គួរបញ្ជាក់ផងដែរថា ប្រទេសដែលមានទីតាំងក្បែរប្រទេសអូស្ត្រាលីមួយនេះ មានចំនួនអ្នកឆ្លងសរុបជាង ១ពាន់នាក់ ហើយស្លាប់ ២២នាក់៕