• 2020-06-11 03:44:02
  • ព័ត៌មាន

អស់​សំណើច​! ខ្លាឃ្មុំ​ Panda ដែល​បោល​ពេញ​ទី​ក្រុង​តាម​ពិត​ជា​ឆ្កែ​ គេ​ចាប់​លាប​ថ្នាំ​សោះ​

  • 2020-06-11 03:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ជា​ច្រើន​ក្នុង​ទីក្រុង​ស៊ីឈាន់​ ប្រទេស​ចិន​​មាន​ការ​ភ្ញាក់​ផ្អើល​សឹង​គ្រប់​គ្នា​ក្រោយ​ឃើញ​ខ្លាឃ្មុំ​ Panda ដ៏​កម្រ​មួយ​បាន​បោល​ពេញ​ទី​ក្រុង​ និង​តាម​ដង​វិថី​មួយ​ចំនួន​។​

យ៉ាង​ណា​ការ​ពិត​ត្រូវ​បាន​ទម្លាយ​កាល​ពី​ម្សិល​មិញ​ក្រោយ​ម្ចាស់​របស់​ខ្លាឃ្មុំ​​អះអាង​ថា​ វា​គ្រាន់​ជា​សត្វ​ឆ្កែ​ ដែល​មាន​រោម​ស្រមូវ​ខ្លាំង​ប៉ុណ្ណោះ​មិនមែន​ជា​ខ្លាឃ្មុំ​​ទេ។​ បុរស​ជា​ម្ចាស់​បាន​ប្រាប់​ថា​ឆ្កែ​នោះ​ឈ្មោះ​ថា​ Chow Chow ដោយសារ​តែ​រោម​របស់​វា​ច្រើន​ពេក​ទើប​លោក​ចាប់​លាប​ថ្នាំ​ឲ្យ​ដូចជា​ Panda។

Chow Chow មាន​ភ្នែក​ពណ៌​ខ្មៅ​ពី​ធម្មជាតិ​ និង​ដង​ខ្លួន​ពណ៌​ស​ ដូច្នេះ​ម្ចាស់​វា​​លាប​តែ​ជើង​ខាង​មុខ​ និង​ខាង​ក្រោយ​ពណ៌​ខ្មៅ​បន្តិច​ប៉ុណ្ណោះ​ មិន​បាន​លាប​ថ្នាំ​ច្រើន​ពេក​ទេ​ ដូច្នេះ​បុរស​ជា​ម្ចាស់​ជឿជាក់​ថា​ការ​លាប​ថ្នាំ​នេះ​មិន​ប៉ះពាល់​ខ្លាំង​ដល់​សុនខ​ឡើយ។

គួរ​បញ្ជាក់​ថា​កូន​ឆ្កែ​ Chow Chow បាន​ធ្វើ​ឲ្យ​កក្រើក​បណ្ដាញ​សង្គម​ចិន​ និង​មាន​មនុស្ស​ជា​ច្រើន​ចាប់​​ថត​ Selfie ដោយ​សារ​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​វា៕

ប្រភព៖ Chinadaily ប្រែសម្រួល៖ សៀនហួរ

មតិយោបល់