- 2020-06-11 07:52:02
- ព័ត៌មាន
ការសិក្សាថ្មីថា “ស្រីសន្ធរ” មិនមែន “ស្រីសឈរ” ទេគឺក្លាយពី "ស្រីយសោធរ"
- 2020-06-11 07:52:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាថ្មីថា “ស្រីសន្ធរ” មិនមែន “ស្រីសឈរ” ទេគឺក្លាយពី "ស្រីយសោធរ"
ចន្លោះមិនឃើញ
ស្រុកស្រីសន្ធរគឺជា ស្រុកមួយស្ថិតនៅក្នុងដែនដីខេត្តកំពង់ចាម ធ្លាប់ត្រូវបានអ្នកប្រវត្តិសាស្ត្របកស្រាយថាពាក្យស្រីសន្ធរនេះក្លាយមកពីពាក្យថា "ស្រីសឈរ"។
ប្រវត្តិសាស្ត្រតំណាលថា ស្រីសឈរ នាង "ស" គឺជាកូនស្រីរបស់ "ព្រះពិជ័យនាគ" ជាមន្ត្រី និងជាឪពុករបស់ស្ដេចកន។ ថ្ងៃមួយ ព្រះស្រីសុគន្ធបទបានទតឃើញស្រីម្នាក់ ស ឈរនៅលើខឿនព្រះវិហារ។ ពិជ័យនាគ ក៏ចូលទៅ ក្រាបថ្វាយបង្គំ ថ្វាយកូនស្រី ជាខ្ញុំបម្រើល្អងធូលីព្រះបាទតរៀងទៅ។ ព្រះស្រីសុគន្ធបទ ទ្រង់បានតែងតាំងនាង សជាព្រះស្នំឯក។
តាំងពីថ្ងៃនោះរៀងមក ទ្រង់ព្រះបញ្ញត្តឲ្យលើកលែងហៅស្រុកបាសាន ឲ្យហៅថាស្រុកស្រីសឈរ ឬខេត្តស្រីសឈរ វិញ តែពាក្យនេះយូរៗ ក៏ប្រែក្លាយជាស្រុក "ស្រីសន្ធរ" រហូតមក។
យ៉ាងណាការសិក្សាថ្មី "ស្រីសន្ធរ" មិនមែនមកពី "ស្រីសឈរ" ទេ គឺមកពី "ស្រីយសោធរ" ដែលជាឈ្មោះរាជធានីអង្គរដ៏ល្បីល្បាញ និងជាប្រពៃណីរបស់ចក្រភពកម្ពុជទេស។ អ្នកគ្រូពៅ សោវរស ពន្យល់រឿងនេះថា មកពីខ្មែរមិនចេះហៅពាក្យ បីបួនព្យាង្គ ទើបហៅសង្កត់យកតែព្យាង្គដើម "ស្រី" និងចុង "ធរ" ទុក៕
ឈ្មោះនេះក្រោយមកបន្សល់ទុកនៅ៤ទីតាំងផ្សេងគ្នាទី១ ស្រុកស្រីសន្ធរ, ទី២ ស្រុកស៊ីធរពារាំង ដែលនៅសល់ត្រឹមឃុំស៊ីធរ វត្តស៊ីធរ, ទី៣ ស្រុកស៊ីធរកណ្ដាល និងទី៤ នៅខេត្តស្រីយសោធរ នាភាគឥសានប្រទេសថៃសព្វថ្ងៃ៕