• 2020-06-15 07:44:24
  • ព័ត៌មាន

ចិនប្រកាសអាសន្ន ក្រោយមានអ្នកឆ្លងវីរុសថ្មីឡើងវិញច្រើនបំផុតក្នុងមួយថ្ងៃ

  • 2020-06-15 07:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងវីរុស​កូវីដ១៩ចំនួន ៥៧ ករណីដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុត​មិនធ្លាប់​មាន​ចាប់តាំងពីខែមេសា នៅពេលដែលទីក្រុងប៉េកាំងចូលប្រកាស​អាសន្ន បន្ទាប់ពីមានការផ្ទុះនូវករណីជាច្រើននៅផ្សារដ៏ធំមួយ។

ការផ្ទុះជំងឺក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងយ៉ាងខ្លាំងតាមរយៈការបិទទ្វារយ៉ាងតឹងរ៉ឹងដែលត្រូវបានដាក់នៅដើមឆ្នាំនេះ ប៉ុន្តែ​ការ​ផ្ទុះ​ថ្មី​ឡើង​វិញ បាន​កើត​ឡើងនៅ​ផ្សារ Xinfadi ភាគខាងត្បូងទីក្រុងប៉េកាំង។ ចំណែក​ឯ​ការ​ឆ្លង​ក្នុងសហគមន៍ ពីរករណីផ្សេងទៀតដែលត្រូវបានគេរាយការណ៍កាលពីថ្ងៃអាទិត្យ គឺនៅខេត្ត Liaoning និងមានទំនាក់ទំនងជិតស្និទ្ធ​ជាមួយ​ករណី​នៅទីក្រុងប៉េកាំង។

ការ​ផ្ទុះ​វីរុស​ឡើង​វិញ​ជា​ថ្មីនេះ បានជំរុញឱ្យមានការបិទទ្វារ​ទីក្រុង​ជា​ថ្មី​ដោយ​ប្រជាជន​ត្រូវ​បាន​បញ្ជាឱ្យស្នាក់នៅផ្ទះនៅក្នុងតំបន់លំនៅដ្ឋានចំនួន ១១កន្លែង នៅជិតផ្សារ​ខាង​លើ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់