• 2020-06-16 02:59:42
  • ព័ត៌មាន

សប្បាយផឹកទៀតហើយ! Starbucks នាំយក ហ្វ្រាបពូឈីណូថ្មីមានកន្ទុយទេពមច្ឆា ត្រូវម៉ាច់ហ្វេនពណ៌ភីងៗ

  • 2020-06-16 02:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីមុនធ្លាប់តែបានឃើញរូបភាព Unicorn Frappuccino® នៅបរទេស តែឥលូវនេះនៅ កម្ពុជា Starbucks បាននាំយកហ្វ្រាបពូឈីណូថ្មីស្រដៀងនឹងភេសជ្ជៈដ៏ល្បីល្បាញមួយនេះដែរ ទាំងរសជាតិ និងរូបរាង បែបពណ៌ផ្កាឈូក ឃើញហើយទប់ចិត្តមិនបាន ចង់តែទៅភ្លក់សាកភ្លាមៗ និងថតរូបលេងជាមួយ។

ភេសជ្ជៈប្រភេទថ្មី Fantasy Tail Frappuccino® នេះជាភេសជ្ជៈពណ៌ផ្កាឈូក លាយខៀវ និងមានកន្ទុយត្រីសូកូឡាទៀតផង។ រូបរាង Cute មែន តែបើនិយាយពីគ្រឿងផ្សំវិញ ញ៉ាំហើយថែមសម្រស់ដល់អ្នកញ៉ាំតែម្ដង។

ពណ៌ផ្កាឈូកក្នុងភេសជ្ជៈនេះបានមកពីចំណិតផ្លែឈើស្រស់ ដូចជា ផ្លែស្រកានាគក្រហម ផ្លែស្វាយ មានរោយម្សៅប៊្លូប៊ែរីពណ៌ខៀវ និងថែមកន្ទុយទេពមច្ឆា ដែលធ្វើពីសូកូឡាដ៏ផ្អែមឆ្ងាញ់ទៀតផង។

បញ្ជាក់៖ រូបរាងទាក់ទាញពិសេសដល់ម្ល៉ឹង នេះជាប្រភេទភេសជ្ជៈ រូបមន្តពិសេស មានដាក់លក់ចាប់ពីឥលូវនេះ ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ តែប៉ុណ្ណោះ។

អីចឹងកុំភ្លេច ទៅភ្លក់សាករសជាតិ និងថតស៊ែហ្វីលេង ជាមួយ Drink ថ្មី Limited edition នេះទាំងអស់គ្នាណា៎ បើហួសថ្ងៃលែងបានញ៉ាំហើយ។

ជាមួយគ្នានេះដែរ Starbucks ក៏បានណែនាំនូវប្រភេទតែត្រជាក់ដល់បេះដូង ៤ ប្រភេទថ្មី ដែលដែលមានគុណសម្បត្តិ និងរស់ជាតិពិសេសប្លែកៗពីគ្នា ត្រូវនឹងអាកាសធាតុក្តៅដូចបច្ចុប្បន្ននេះដែរ ដូចជា ៖

១. តែទឹកក្រូចបីប្រភេទ ( Tropical Triple Citrus )

ផ្សំចេញពីផ្លែក្រូច ៣ ប្រភេទ សម្រាប់អ្នកដែលចូលចិត្តញ៉ាំទឹកផ្លែឈើស្រស់ៗ ត្រូវម៉ាច់តែម្ដង។ ក្នុងនោះមានដូចជា ផ្លែក្រូច ក្រូចឆ្មាពណ៌លឿង និងក្រូចថ្លុងពណ៌ក្រហម លាយជាមួយប្រភេទតែ Emperor's Clouds & Mist green tea តែនេះមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ ផ្អែមស្រទន់ និងមិនធ្វើឲ្យឡើងទម្ងន់។ និយាយរួមប្រភេទមួយនេះ ញ៉ាំទៅមានរសជាតិតែ ជាមួយចំណិតផ្លែក្រូចស្រស់ ដែលផ្ដល់វីតាមីន C ដល់រាងកាយបានច្រើនមែនទែន បានទាំងឆ្ងាញ់ និងសុខភាព។

២. តែបៃតងនិងស្វាយព្រិលទឹកកក ( Mango Matcha Freeze )

រសជាតិត្រូពិក ស្រស់ស្រាយបែបជូរអែម របស់ផ្លែឈើស្រស់ ជាមួយតែ Matcha (តែបៃតង) ដ៏ម៉ដ្ឋខៃ យកមកពីប្រទេសជប៉ុន។ Matcha ប្រភេទនេះនាំយកមកយ៉ាងពិសេស សម្រាប់អ្នកដែលចូលចិត្តរស់ជាតិតែបែបដិត ហើយចាស់។ រសជាតិផ្លែស្វាយ ជាមួយនឹងតែ Matcha ដាក់ចាហួយ (ពូទីង) លាយរសជាតិស្វាយពីលើ ជូរអែមៗឆ្ងាញ់មែនទែន។

៣. កាហ្វេ Sangria ផ្លែឈើចម្រុះលាយផ្ការំយោល ( Sangria Hibiscus Cold Brew )

បើធ្លាប់ស្គាល់ស្រាក្រហមលាយផ្លែឈើ Sangria ពីមុនមកនោះ អ្នកពិតជាចង់សាកកាហ្វេ Sangria ផ្លែឈើចម្រុះលាយផ្ការំយោល វិញមិនខានដែលមានតែ ផ្ការំយោលពណ៌ក្រហម Hibiscus លាយជាមួយនឹង កាហ្វេ Cold Brew វិញ។ រូបរាងរបស់ភេសជ្ជៈមួយនេះមានពណ៌ក្រហមដិត ស្អាតមែនទែន អ្នកដែលចូលចិត្តញ៉ាំប្រភេទកាហ្វេខ្មៅ អាចសាកល្បងភេសជ្ជៈប្រភេទមួយនេះបាន ធានាចាប់មាត់។

សម្រាប់រសជាតិវិញ គឺ ជូរតិចៗ និងផ្អែមស្រទន់ចេញពីកាហ្វេ Cold Brew ដែលបានបន្សើមត្រជាក់រយៈពេល ១០ម៉ោង បន្ថែមពីនេះមានបញ្ចូលផ្លែប៊ឺរី ដែលធ្វើឲ្យរសជាតិកាន់តែស្រស់ស្រាយ ។

៤. តែបៃតង ចាហួយអ៊ូឡុង ( Oolong Jelly Matcha Royale)

តែមួយកែវនេះ ជាក្ដីស្រមៃរបស់អ្នកដែលចូលចិត្តផឹក តែបៃតង ព្រោះថារសជាតិដិតរបស់តែបៃតង (Matcha) ជាមួយទឹកដោះគោស្រស់ ព្រមទាំងចាហួយអូឡុង នៅខាងលើទៀត កាន់តែបង្កើនរសជាតិឈ្ងុយដិត។

ហាងកាហ្វេ Starbucks តែងនាំមកនូវភេសជ្ជៈថ្មីៗ ស្របតាមរដូវកាល និងអាកាសធាតុ ដែលផ្តល់នូវអារម្មណ៍ស្រស់ស្រាយដល់ហ្វេនទាំងអស់។ មួយវិញទៀត គ្រឿងផ្សំសុទ្ធតែចម្រាញ់ចេញពីតែ និងផ្លែឈើគុណភាពខ្ពស់ ដែលល្អចំពោះសុខភាព។

បានសាកនៅ? បើនៅទេ ប្រញាប់មកភ្លក់រសជាតិថ្មីនេះទាំងអស់គ្នាទៅ ព្រោះថាទាំង ៥មុខខាងលើនេះមានលក់ក្នុងរយៈពេលមានកំណត់តែប៉ុណ្ណោះ។

អាចរកបាននៅគ្រប់សាខារបស់ Starbucks Cambodia ទាំងអស់ ទាំងនៅភ្នំពេញ, សៀមរាប និងកំពង់សោម ជាមួយហាងដ៏ធំទូលាយ លោកអ្នកអាចមកអង្គុយលំហែកាយ ឬពិភ្សាការងារបានយ៉ាងស្រួលខ្លួន។

ព័ត៌មានបន្ថែមទាក់ទងនឹងភេសជ្ជៈថ្មីៗ សូមចូលទៅកាន់ហ្វេសបុ៊កផេក៖ Starbucks Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់