• 2020-06-16 06:32:39
  • ព័ត៌មាន

សាលាក្រុងព្រះសីហនុ ចាត់វិធានការក្តៅ ចំពោះតូបលក់ដូរ និងរទេះរុញចល័ត ដែលលក់ដូរ លើដងផ្លូវ

  • 2020-06-16 06:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ ទី១៦ ខែមិថុនា នេះ រដ្ឋបាលក្រុងព្រះសីហនុ បានចុះអប់រំ និង ធ្វើការផ្សព្វផ្សាយ មិនអោយមានតូបលក់ដូរ និងរទេះចល័តគ្រប់ប្រភេទ លើចំណីផ្លូវ និងតាមដងផ្លូវ។

លោក លឹម ភត្រី ​មន្រ្តី​រដ្ឋបាល​ក្រុង​ព្រះ​សីហនុ បានឲ្យដឹងថា «ខ្ញុំជាមន្រ្តីសាលាក្រុងព្រះសីហនុ បានចុះអប់រំផ្សព្វផ្សាយ មិនអោយមានតូបលក់ដូរ និងរទេះចល័តគ្រប់ប្រភេទ លក់ដូរលើចំណីផ្លូវនិងផ្លូវបន្តទៀតទេ»

ការចុះជូនដំណឹងនេះ ផ្តិតបានរូបភាពមួយចំនួន នៅតាមបណ្តោយផ្លូវ អូរ២ដល់អូរ៥ សង្កាត់៤ក្រុង និងខេត្តព្រះសីហនុ។

គួរបញ្ចាក់ផងដែរ ចំពោះម្ចាស់តូបលក់ដូរ និងរទេះចល័តដែលមិនអនុវត្តតាម នឹងត្រូវចាប់យកមកសាលាក្រុងព្រះសីហនុ។

គួរបន្ថែមដែរថា ការអនុវត្តនេះគឺចាប់ពីថ្ងៃទី១៧ ខែមិថុនា នេះហើយ។

សូមចូលរួមទាំងអស់គ្នាដើម្បីរបៀបរៀបរយ និងសោភ័ណ្ឌភាពទីក្រុង

ប្រភព ៖ ហ្វេសប៊ុកផ្លូវការលោកលឹម លឹម ភត្រី

អត្ថបទ ៖ Art

មតិយោបល់