• 2020-06-17 03:28:02
  • ព័ត៌មាន

ទ័ព​អាកាស​ថៃ​ត្រៀម​បង្ហោះ​ផ្កាយរណប​លើក​ដំបូង​ទៅ​កាន់​ទី​អវកាស​នៅ​ថ្ងៃ​សុក្រ​នេះ​

  • 2020-06-17 03:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាយ​រណប​​ដំបូង​របស់​​កង​យោធា​ប្រទេស​ថៃ​មាន​ឈ្មោះ​ថា​ Napa-1 ​ដែល​មាន​តម្លៃ​ជាង​១០០​លាន​បាត​ ឬ៣​លាន​ដុល្លារ​អាមេរិក​នឹង​ត្រូវ​បាញ់​ទៅ​កាន់​ទី​អវកាស​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ។​

ក្រោយ​ពន្យារ​ពេល​អស់​៣​លើក​ក្នុង​ការ​បង្ហោះ​ដោយ​សារ​បញ្ហា​បច្ចេកទេស​ និង​កូវីដ​-១៩​ កងទ័ព​អាកាស​រ៉ូយ៉ាល់​ថៃ​ ហៅ​កាត់​ថា (RTAF) គ្រោង​នឹង​បង្ហោះ​ផ្កាយ​រណប​យោធា Napa-1 ចេញ​​ពី​តំបន់​ស្វយ័ត​ Ariane Launch Area 1 ជា​​ដែនដី​បារាំង​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ វេលា​ម៉ោង​៨​ព្រឹក​ (ម៉ោង​នៅ​កម្ពុជា)​។​​​​

Napa-1 ​នឹង​ត្រូវ​ប្រើ​ជា​អាថ៌​ដើម្បី​សង្កេត​ និង​ស្ទង់​មើល​លំហ​អាកាស​ថៃ​សម្រាប់​គោល​បំណង​ការពារ​​សន្តិសុខ​ជាតិ​ដែន​អាកាស។​ ក្រៅ​ពី​នោះ​ Napa-1 ក៏​ត្រូវ​ប្រើ​ផង​ដែរ​ដើម្បី​រក​មើល​ចំណុច​ក្ដៅ​​ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ​ និង​បញ្ហា​​ទឹក​ បង្ការ​ទប់ស្កាត់​គ្រោះ​ទឹក​ជំនន់​ ឬ​រាំង​ស្ងួត​ជា​ដើម៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ thairath ប្រែសម្រួល៖ សៀនហួរ

មតិយោបល់