• 2020-06-19 02:31:13
  • ព័ត៌មាន

ក្រុងប៉េកាំង រាយការណ៍ករណីឆ្លងវីរុសក្នុងសហគមន៍ថ្មី ២៥នាក់ក្នុងពេល ២៤ម៉ោង

  • 2020-06-19 02:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការសុខាភិបាលទីក្រុងប៉េកាំង បាននិយាយ​នៅថ្ងៃសុក្រថាទីក្រុងនេះបានចុះបញ្ជីករណីឆ្លងមេរោគ​កូវីដ១៩ ថ្មីចំនួន ២៥ ករណីដែលឆ្លងទាំងអស់ក្នុងរយៈពេល ២៤ ម៉ោង​ចុងក្រោយ។

ករណី​ថ្មី​ទាំងនេះ ត្រូវ​បាន​រាយការណ៍​ក្នុង​សង្កាត់ ៤​នៃ​ទីក្រុង​ប៉េកាំង​ដូចជា ១៨​នាក់​នៅ Fengtai, ៥​នាក់​នៅ Daxing និង ២​ករណី​នៅ Xicheng និង Haidaian។ អ្នក​ឆ្លង​ទាំង​អស់​សុទ្ធ​តែ​បាន​ពាក់ព័ន្ធ​នឹង​ផ្សារ​ទំនិញ​ដុំ Xinfadi ដែល​គេ​សង្ស័យ​ថា​ជា​កន្លែង​ផ្ទុះ​វីរុស​ថ្មី។ ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា​មក អ្នក​ឆ្លង​ដែល​ពាក់ព័ន្ធ​នឹង​ផ្សារ​នេះ មាន​ចំនួន​សរុប ១៨៣​នាក់​ហើយ​បើ​គិត​មកត្រឹម​ពេល​នេះ។

គិតត្រឹមពេលនេះ ប្រទេសចិនបានរកឃើញករណីក្នុងស្រុកសរុបចំនួន ៦០៣ ករណីដែលមានអ្នកស្លាប់ចំនួន ៩ នាក់ចាប់តាំងពីការផ្ទុះវីរុសនេះក្នុងខែមករា៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់