• 2020-06-19 04:38:01
  • ព័ត៌មាន

ចិនដោះលែងទាហានឥណ្ឌា ១០នាក់ ក្រោយប៉ះគ្នាមួយប្រ៉ាវស្លាប់ ២០នាក់

  • 2020-06-19 04:38:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសចិនបានដោះលែងទាហានឥណ្ឌា ១០ នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏សាហាវមួយរវាងភាគីទាំងពីរកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។

កាសែតហិណ្ឌូដែលដកស្រង់ប្រភពយោធា បាននិយាយថាអ្នកដែលត្រូវបានដោះលែងរួមមានឧត្តមសេនីយ៍ឯក និងវរសេនីយ៍ឯកបីរូប។ រដ្ឋាភិបាលឥណ្ឌា មិនបានបញ្ជាក់ពីព័ត៌មាននេះទេ ហើយក៏មិនបានបញ្ជាក់ថាកងទ័ពរបស់ខ្លួនណាមួយបានបាត់ខ្លួននោះដែរ។ ការ​ដោះ​លែង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ផ្ទុះ​ការប្រយុទ្ធគ្នានៅជ្រលងភ្នំហ្គាវ៉ាន់​ដែល​បានធ្វើឱ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ស្លាប់ និងបង្កភាពតានតឹងរវាងមហាអំណាចទាំងពីរ។ ប្រទេសចិនមិនបាន​រាយការណ៍​ការស្លាប់ និងរបួសណាមួយក្នុងចំណោមកងកំលាំងរបស់ខ្លួននោះទេ ខណៈទាហានឥណ្ឌាយ៉ាងតិច ៧៦ នាក់បានរងរបួស។ ភាគីទាំងពីរបានចោទប្រកាន់ភាគីម្ខាងទៀតពីការលុកលុយ​គ្នា​ទៅ​វិញ​ទៅ​មក។ យោងតាមលោក Shiv Aroor អ្នក​និពន្ធ​ជាន់ខ្ពស់នៅ​កាសែត India Today ឲ្យ​ដឹង​ថា​ការដោះលែងកងទ័ពឥណ្ឌា បានបង្កើតជាចំណុចសំខាន់នៃការចរចារវាងភាគីទាំងពីរកាលពីថ្ងៃពុធ។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ​ជា​ច្រើន បាននិយាយថាកងទ័ព​ទាំង​ពីរ បានប៉ះទង្គិចគ្នានៅលើជួរភ្នំដែលមានកម្ពស់ជិត ៤ ៣០០ ម៉ែត្រ នៅលើដីដ៏ចោតដោយទាហានមួយចំនួនបានធ្លាក់ចូលទៅក្នុងទន្លេ Galwan ដែលហូរយ៉ាងលឿនក្នុងសីតុណ្ហភាពក្រោមសូន្យ​អង្សា​ទៀត​ផង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់