- 2020-06-22 11:48:08
- ព័ត៌មាន
កម្មវិធីប្រកួតសមត្ថភាពការគិតរបស់កុមារ Think!Think! World Cup 2020 បើកជាផ្លូវការហើយ!
- 2020-06-22 11:48:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រកួតសមត្ថភាពការគិតរបស់កុមារ Think!Think! World Cup 2020 បើកជាផ្លូវការហើយ!
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកកម្មវិធីសិក្សាដ៏ធំបំផុតតាមរយៈអនឡាញនៅក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA និងក្រុមហ៊ុន ThinkThink Cambodia នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះ។
ការចូលរួមប្រកួតប្រជែង គឺឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦។ ពួកគាត់គ្រាន់តែត្រូវការទូរស័ព្ទស្មាតហ្វូន ឬថេបប្លេត (tablet) ហើយទាញយកកម្មវិធី Think!Think! ដើម្បីធ្វើការហ្វឹកហាត់ និងចូលរួមប្រកួត។ ពួកគាត់ត្រូវការចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទី ប៉ុណ្ណោះ ក្នុងការប្រកួត។ សម្រាប់អ្នកឈ្នះនឹងទទួលបានរង្វាន់ជាច្រើន ដែលមានតំលៃរហូតដល់ ៦០០០ ដុល្លារ ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនស្មាត។
ការប្រកួតប្រជែង Think!Think! World Cup ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកុមារកម្ពុជាឱ្យបន្តការរៀនសូត្រនៅផ្ទះ។ ផលពិបាកក្នុងការរៀនតាមអនឡាញ មិនមែនមានត្រឹមតែនៅក្នុងប្រទេសយើងប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅជុំវិញពិភពលោកគឺសុទ្ធតែជួបប្រទះនូវផលពិបាកនេះដូចគ្នា។ ដើម្បីជំរុញឱ្យការរៀនសូត្រតាមរយៈប្រព័ន្ធអ៊ីនធឺណេតកាន់តែមានភាពងាយស្រួលឡើងបន្តិច ក្រុមហ៊ុន Hanamaru Lab បានផ្តល់ការបង្រៀនតាមអនឡាញដោយឥតគិតថ្លៃ ជាមួយកម្មវិធី Think!Think! តាមរយៈទំព័រហ្វេសប៊ុករបស់ MoEYS រួមជាមួយ JICA ។
Think!Think! គឺជាកម្មវិធីអប់រំមួយដែលមានល្បែងល្បងប្រាជ្ញាជាច្រើន ដើម្បីជួយជំរុញឲ្យកុមារមានការអភិវឌ្ឍភាពវ័យឆ្លាតខាងបញ្ ញានិងសមត្ថភាពដោះស្រាយបញ្ហា។ កម្មវិធីនេះមានអ្នកប្រើប្រាស់ជាង ១ លាននាក់ទូទាំងពិភពលោក និងទទួលបានពានរង្វាន់ដ៏ធំជាច្រើនដូចជា “Japan’s No.1 E-Learning App” និង “Google’s Best Kids App” ។
មិនធ្លាប់បានលេង Think!Think! ពីមុនមក ប៉ុន្តែចង់ចូលរួមការប្រកួត? គ្មានបញ្ហានោះទេ! កម្មវិធីប្រកួតប្រជែងមានផ្តល់ជូនជាទម្រង់សម្រាប់ហ្វឹកហាត់សាកល្បង ដូច្នេះប្អូនៗកុមារដែលចូលរួមទាំងអស់អាចមានឱកាសដឹងថាតើមានប្រភេទសំណួរអ្វីខ្លះហើយសាកល្បងលេង មុនពេលចូលធ្វើការប្រកួតប្រជែងពិតប្រាកដ។
សាកល្បងសមត្ថភាពការគិតរបស់អ្នក ហើយត្រៀមខ្លួនឈ្នះរង្វាន់ដ៏មានតម្លៃជាច្រើន! សូមបំពេញពត៌មានចុះឈ្មោះតាមរយៈអនឡាញ ហើយរង់ចាំការឈ្នះរង្វាន់!
សូមទស្សនាវីដេអូផ្លូវការ កម្មវិធី Think!Think! World Cup ខាងក្រោមនេះ ដើម្បីចូលរួមប្រកួតប្រជែង៖
ដើម្បីចុះឈ្មោះ សូមចុចត្រង់នេះ៖ https://forms.gle/Ezw9XhRpf5bKjn6DA