• 2020-06-23 05:36:58
  • ព័ត៌មាន

អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀង​ធ្លាក់រាយប៉ាយ​ពីតិចទៅបង្គួរ បន្តអូសបន្លាយលើកម្ពុជា

  • 2020-06-23 05:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ពីថ្ងៃទី ២៤ ដល់ ៣០ខែមិថុនា ឆ្នាំ​២០២០ ឱ្យដឹងថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរ ជាមួយនិងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។

ស្ថានភាព​ខាងលើនេះ នឹង​ធ្វើឱ្យបណ្តា​ខេត្ត នៅតំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងខ្ពងរាប និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង​ធ្លាក់រាយប៉ាយ​ក្នុងកម្រិតតិចទៅបង្គួរ។ ដូចនេះ សូមសាធារណជនប្រុងប្រយត្ន័ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដែលអាចកើតមាននៅបណ្តាខខេត្តជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៤ ដល់ ៣០ខែមិថុនា ឆ្នាំ​២០២០។

សូមមើលសេចក្តីប្រកាសដូចខាងក្រោម៖

ប្រភព៖ ក្រសួងធនធានទឹកនិងឧត្តុនិយម

មតិយោបល់