• 2020-06-24 01:56:00
  • ព័ត៌មាន

មិនយូរទេនៅសងខាង ផ្លូវ២១៧ ចាប់ពីស្ដុបចំការដូង រហូតដល់រង្វង់មូលគួរស្រូវ នឹងមានដើមធ្នង់

  • 2020-06-24 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការគ្រោងទុករបស់សាលារាជធានីភ្នំពេញ នឹងធ្វើការដាំដើមធ្នង់ នៅសងខាងផ្លូវ ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការសរសេររៀបរាប់របស់ផេក សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា បរិស្ថានបៃតងជាចំណែកមួយ នៃសោភណភាពសម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ។

ដោយឃើញពីសារៈសំខាន់ នៃបរិស្ថានបៃតង រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការរៀបចំផែនការ និងបែកចែកភារកិច្ចក្នុងការដាំដើមឈើក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ។

ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

រដ្ឋបាលសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឱ្យដើមឈើលូតលាស់បានល្អ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

មតិយោបល់