• 2020-06-24 04:18:50
  • ព័ត៌មាន

អត់ទៅម៉េចបាន! គម្រប់ខួប ១ឆ្នាំ Midtown ម៉លចែកកាដូសន្ធឹក តែងឡើងស្អាត ទៅលេងដឹងតែសប្បាយ

  • 2020-06-24 04:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លេចខ្លួន ផ្សារទំនើប មីតថោន បានបើកដំណើរការអស់រយៈពេលមួយឆ្នាំបាត់។ ចាប់តាំងពីថ្ងៃបើកដំណើរការ រហូតមកដល់សព្វថ្ងៃ ផ្សារទំនើបមួយនេះបានបម្រើការជូនអតិថិជនយ៉ាងច្រើនកុះករ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

មីតថោន ម៉ល មានទីតាំងស្ថិតនៅលើផ្លូវ ២០០៤ កែងផ្លូវ ១៣B ដែលមានចំណតរថយន្តធំទូលាយ ព្រមទាំងការរចនាម៉ូដផ្សារស្អាតប្លែកពីផ្សារទំនើបទូទៅ ទាក់ទាញខ្លាំង ពិសេសសម្បូរជ្រុងថតរូបស្អាតៗ។

ធ្លាប់ឆ្ងល់ទេថាផ្សារទំនើប Midtown មានអ្វីពិសេសខ្លះ?

ពិតណាស់ ! អតិថិជនដែលតែងតែ មកលេងកម្សាន្តនៅទីនេះ ជាទូទៅមានទាំង យុវវ័យ អ្នកធ្វើការងារ និងក្រុមគ្រួសារ ព្រោះថាមិនត្រឹមតែចូលទិញអីវ៉ាន់នៅក្នុងផ្សារទំនើប Lucky នោះទេ ប៉ុន្តែនៅក្នុង មីតថោន ម៉ល មានលក់ទំនិញជាច្រើនប្រភេទទៀត ដូចជា ហាងអាហារ ព្រមទាំងហាងកាហ្វេល្បីៗដូចជា Brown , KOI ជាដើម។

ពិសេសនោះយុវវ័យ ក៏និយមមកមើលកុននៅរោងភាពយន្ត Legend ផងដែរ តែដោយសារបញ្ហាកូវីដទើបត្រូវផ្អាកដំណើរលើរោងភាពយន្តសិន។

សម្រាប់ម៉ាក់ប៉ា ដែលមានកូនតូចៗក៏អាចនាំកូនមកលេងកម្សាន្ត នៅ Kid Park ឡើងវិញនៅខែក្រោយនេះ បន្ទាប់ពីផ្អាកអស់រយៈពេលប៉ុន្មានខែមកនេះ។

ដើម្បីចូលរួមរីករាយពិធីគម្រប់ខួប ១ឆ្នាំនៃការបើកផ្សារ មីតថោន ម៉ល បានប្រារព្ធធ្វើស្របថ្ងៃទិវាលោកឪពុក គឺនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០នេះ។

ក្នុងឱកាសពិសេសនេះ ខាងផ្សារទំនើបបានចែកជូនកាដូដោយឥតគិតថ្លៃ ការចាប់ឆ្នោតផ្សងសំណាង និងការសរសេរពាក្យជូនពរទៅកាន់ឪពុកជាទីស្រលាញ់របស់អ្នកក្នុងថ្ងៃ ទិវាលោកឪពុក

លោកអ្នកអាចអញ្ជើញមកដើរកម្សាន្ត លំហែរអារម្មណ៍ និងរកទិញទំនិញផ្សេងៗ ដោយមានទំនុកចិត្ត និងសុវត្ថិភាព និងបញ្ហាអនាម័យ ព្រោះថាគ្រប់ច្រកចេញចូល ហាងអាហារ ភេសជ្ជៈ គឺមានម៉ាស៊ីនសម្លាប់មេរោគ អាល់កុលលាងសម្អាតដៃ ព្រមទាំងលាងសម្អាតបន្ទប់ទឹកគ្រប់ពេលវេលា។

ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ Midtown-Mall

ចង់ច្បាស់ មើលរូបតិចទៅ សម្បូរទាំងកន្លែងកម្សាន្ត និងហាងប្រែនៗ ៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់