• 2020-06-24 07:56:21
  • ព័ត៌មាន

យុទ្ធនាការ “ផ្ទះ១ អំពូល១” ក្នុងភូមិត្រពាំងថ្មលើកនេះ ពិតជាមានអត្ថន័យបំផុត លែងងងឹតដូចមុន

  • 2020-06-24 07:56:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា ការបំពាក់អំពូលសូឡាតាមផ្ទះ ជូនអ្នកភូមិត្រពាំងថ្មត្រូវបានបញ្ចប់ទាំងស្រុង​ ចាប់ពីពេលនេះទៅ ពេលរាត្រីនៅក្នុងភូមិទាំងមូលលែងងងឹតសូន្យឈឹងដូចកាលពីមុនទៀតហើយ។

លោកអភិបាលស្រុកបានបន្តឲ្យដឹងទៀតថា ការបំពាក់អំពូលតាមផ្ទះនេះ គឺជាផ្នែកមួយនៃយុទ្ធនាការ“ផ្ទះ១ អំពូល១” តែការផ្តល់ជូនលើកនេះ គឺជាការផ្តល់ជូនដែលមានអត្ថន័យបំផុត ព្រោះភូមិដែលមានប្រជាជនចំនួន២៤៥គ្រួសារមួយនេះ គឺជាភូមិដែលមានការខ្វះខាតខ្លាំងជាងគេនៅក្នុងស្រុកបន្ទាយស្រី ហើយក៏មិនទាន់មានបណ្តាញចែកចាយអគ្គីសនីចូលមកដល់នៅឡើយ។

ហើយក្នងនោះក៏មានការផ្តល់ជូនដោយក្រុមហ៊ុន Seatel ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ផ្តល់អំពូលសូឡាចំនួន ២៤៥គ្រឿង ដល់យុទ្ធនាការ”ផ្ទះ១ អំពូល១” ក្នុងភូមិត្រពាំងថ្មនេះ។

ប្រភព៖ ហ្វេសប៊ុក អភិបាលស្រុកបន្ទាយស្រី ឃឹមហ្វីណង់

មតិយោបល់