• 2020-06-25 03:51:14
  • ព័ត៌មាន

ការកើនឡើង នៃភ្ញៀវទេសចរណ៌ ចូលមកកម្ពុជា ក្នុងកំឡុងកូវីដ១៩

  • 2020-06-25 03:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវទេសចរណ៌ប្រមាណ ៤៥ ម៉ឺននាក់ បានធ្វើដំណើរកំសាន្ត តាមតំបន់ទេសចរណ៌មួយចំនួន ក្នុងប្រទេសកម្ពុជា អំឡុងពេល៣ខែ នៃខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការអោយដឹងតាមរយៈផេកផ្លូវការរបស់ក្រសួងទេសចរណ៌។

រដ្ឋមន្ត្រីក្រសួងទេសចរណ៌បានអោយដឹងថា ភ្ញៀវទេសចរណ៌ប្រមាណ ៤៥២,៦៩២ នាក់ បានធ្វើដំណើរកំសាន្តនៅតាមគោលដៅទេសចរណ៌នានាទូទាំងប្រទេស មានការកើនឡើងដល់ទៅ ៧.២៤% បើធៀបទៅនឹងរយៈពេល៣សប្តាហ៌ នៃខែឧសភាកន្លងមក ក្នុងនោះភ្ញៀវជាតិមានចំនួន ៤៤១,៣៩៧ នាក់ និងភ្ញៀវបរទេសមានចំនួន ១,២៩៥នាក់។

លោកបានបន្តដែរថា នៅតាមតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៌។ ចំនែកខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញនៃការអើបឡើងបណ្តើរៗ ខណៈមូលដ្ខានអាជីវកម្មទេសចរណ៌មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជណីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

ជាមួយនិងការងើបឡើងវិញនៃចលនាទេសចរណ៌នេះ ក្រសួងបានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៌សម្រាប់អាជីវកម្ម ៦ប្រភេទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានដូចជា សេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៌ផ្លូវទឹក រមណីយដ្ឋានទេសចរណ៌ និងសហគមន៌ទេសចរណ៌៕

ប្រភព៖ ក្រសួងទេសចរណ៍ ប្រភព៖ ផេកក្រសួងទេសចរណ៍

មតិយោបល់