• 2020-06-26 02:01:41
  • ព័ត៌មាន

ហាងតែដ៏ល្បី​របស់​តៃវ៉ាន់ YiFang Taiwan Fruit Tea ពង្រីកខ្លួនដល់ក្រុងតាខ្មៅ ឆាប់ៗនេះ!

  • 2020-06-26 02:01:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកដែលគាំទ្រភេសជ្ជៈតែ មិនថាតែផ្លែឈើ ឬតែគុជ ច្បាស់ជាបានដឹងហើយថា ភេសជ្ជៈតែល្បីឈ្មោះជាច្រើន មានប្រភពកំណើតពី​តៃវ៉ាន់ ដែលក្នុង​នោះ YiFang Taiwan Fruit Tea ក៏​ជា​ហាងតែ​ដ៏ល្បីឈ្មោះមួយ​ ​លើ​ដែនកោះ​នេះដែរ។

ដោយសារតែភាពល្បីល្បាញ​នេះ ហាងតែ YiFang Taiwan Fruit Tea បាន​ទទួល​ការ​គាំទ្រ​​យ៉ាង​​ឆាប់រហ័ស ក្រោយ​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា ត្រឹម​រយៈពេល​ដ៏ខ្លី ដោយគ្រោង​​ពង្រីក​ខ្លួន​​ទៅដល់ក្រុងតាខ្មៅ ដែល​ជា​ក្រុងមួយដ៏​មានសក្ដានុពលបំផុត នាពេលឆាប់ៗខាងមុខ។

អ្វីដែលជាចំណុចពិសេសនោះ ហាង​តែនេះ តែងតែខិតខំប្រឹងប្រែង និងពង្រឹងការលក់របស់ពូកគេ ធ្វើយ៉ាងណាឲ្យកាន់តែមានឈ្មោះល្បីល្បាញជាងមុន ហើយមានការទទួលស្គាល់ពីអតិថិជនជាច្រើន មិនចាញ់នៅ​តៃវ៉ាន់ប៉ុន្មាននោះទេ។ ភេសជ្ជៈមួយកែវៗ ត្រូវ​បាន​ធ្វើ​យ៉ាង​យកចិត្តទុកដាក់ ដោយ​ប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ និង​ឆ្លងកាត់​​វិធី​ធ្វើភេសជ្ជៈតាមដំណាក់កាលដែលប្រកបទៅដោយស្តង់ដារ និងអនាម័យខ្ពស់។

កុំភ្លេច​កាត់ថ្ងៃ​ទុក​ផងណា! ហាងតែ YiFang Taiwan Fruit Tea នឹង​ពង្រីកខ្លួនទៅដល់ក្រុង​តាខ្មៅ នា​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ឆាប់ៗខាងមុខនេះ។ ​អ្នកចូលចិត្តតែនៅទីក្រុងតាខ្មៅ​ទាំងអស់ នឹង​ទទួលបាននូវរសជាតិដែលពោរពេញទៅដោយក្តីស្រឡាញ់ និងភាពកក់ក្តៅគ្រប់ពេលដែលអ្នកបានក្រេបភេសជ្ជៈណាមួយរបស់ពួកគេ៕

មតិយោបល់