• 2020-06-26 05:41:17
  • ព័ត៌មាន

ចូលរួមប្រកួត Think!Think! World Cup អាច​ឈ្នះរង្វាន់ជាច្រើន រហូតដល់ ៦០០០ដុល្លារ សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៦

  • 2020-06-26 05:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Think!Think! គឺជាកម្មវិធីអប់រំមួយដែលមានល្បែងល្បងប្រាជ្ញាជាច្រើន ដើម្បីជួយជំរុញឲ្យ​កុមារមានការអភិវឌ្ឍភាពវ័យឆ្លាតខាងបញ្ញា និងសមត្ថភាពដោះស្រាយបញ្ហា។ កម្មវិធីនេះមានអ្នកប្រើប្រាស់ជាង ១ លាននាក់ទូទាំងពិភពលោក និងទទួលបានពានរង្វាន់ដ៏ធំជាច្រើនដូចជា “Japan’s No.1 E-Learning App” និង “Google’s Best Kids App”។

កុមារី Alice ដែលបានប្រើកម្មវិធីនេះ បានចែករំលែកបទពិសោធន៍របស់ខ្លួនថា៖

"Think!Think! ធ្វើឲ្យខ្ញុំ​មានភាពរីករាយក្នុងការរៀន។ វាមិនគ្រាន់តែជាហ្គេមទេ តែជាកម្មវិធីសិក្សាជំនួយការគិតបែបជប៉ុន។ ខ្ញុំអាចរៀន និងបង្កើកជំនាញគិតទាំង ៥ របស់ខ្ញុំ ហើយវាសប្បាយទៀតផង។ ខ្ញុំក៏មានអារម្មណ៍រៀនអនឡាញច្រើនជាងមុន។ វាជាវិធីរៀនថ្មី និងស្ដង់ដាជប៉ុន ណែនាំដោយអង្គការ JICA ផងដែរ។ ឥឡូវខ្ញុំកាន់តែរំភើប និងសប្បាយចិត្ត ដោយសារមានការប្រកួត Think Think World Cup ដែលខ្ញុំអាចប្រកួតសាកល្បងការគិតរបស់ខ្ញុំ និងមានរង្វាន់ជាច្រើនថែមទៀតផង។"

ដូចដែលកុមារី Alice បានលើកឡើង​ ការប្រកួត Think Think World Cup ធ្វើឡើង​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នេះ ដោយ​រៀបចំឡើង​ដោយក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA និងក្រុមហ៊ុន ThinkThink Cambodia។

សូមទស្សនា​វីដេអូខាងក្រោម៖

ការចូលរួមប្រកួតប្រជែង គឺ​ឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ ដែលសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦។ ពួកគាត់គ្រាន់តែត្រូវការទូរស័ព្ទ​ស្មាតហ្វូន ឬថេបប្លេត (tablet) ហើយទាញយកកម្មវិធី Think!Think! ដើម្បីធ្វើការហ្វឹកហាត់ និងចូលរួមប្រកួត។ ពួកគាត់ត្រូវការចំណាយពេលត្រឹមតែ ១០ ទៅ ១៥ នាទី ប៉ុណ្ណោះ ក្នុងការប្រកួត។ សម្រាប់អ្នកឈ្នះនឹងទទួលបានរង្វាន់ជាច្រើន ដែលមានតំលៃរហូតដល់ ៦០០០ ដុល្លារ ដែលទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុនស្មាត។

ការប្រកួតប្រជែង Think!Think! World Cup ធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញកុមារកម្ពុជាឱ្យបន្តការរៀនសូត្រនៅផ្ទះ។ ផលពិបាកក្នុងការរៀនតាមអនឡាញ មិនមែនមានត្រឹមតែនៅក្នុងប្រទេសយើងប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅជុំវិញពិភពលោកគឺសុទ្ធតែជួបប្រទះនូវផលពិបាកនេះដូចគ្នា។ ដើម្បីជំរុញឱ្យការរៀនសូត្រតាមរយៈប្រព័ន្ធអ៊ីនធឺណេតកាន់តែមានភាពងាយស្រួលឡើងបន្តិច ក្រុមហ៊ុន Hanamaru Lab បានផ្តល់ការបង្រៀនតាមអនឡាញដោយឥតគិតថ្លៃ ជាមួយកម្មវិធី Think!Think! តាមរយៈទំព័រហ្វេសប៊ុករបស់ MoEYS រួមជាមួយ JICA ។

មិនធ្លាប់បានលេង Think!Think! ពីមុនមក ប៉ុន្តែចង់ចូលរួមការប្រកួត? គ្មានបញ្ហានោះទេ! កម្មវិធីប្រកួតប្រជែងមានផ្តល់ជូនជាទម្រង់សម្រាប់ហ្វឹកហាត់សាកល្បង ដូច្នេះប្អូនៗកុមារដែលចូលរួមទាំងអស់អាចមានឱកាសដឹងថាតើមានប្រភេទសំណួរអ្វីខ្លះហើយសាកល្បងលេង មុនពេលចូលធ្វើការប្រកួតប្រជែងពិតប្រាកដ។

សាកល្បងសមត្ថភាពការគិតរបស់អ្នក ហើយត្រៀមខ្លួនឈ្នះរង្វាន់ដ៏មានតម្លៃជាច្រើន! សូម​បំពេញពត៌មានចុះឈ្មោះតាមរយៈអនឡាញ ហើយរង់ចាំការឈ្នះរង្វាន់!

ដើម្បីចុះឈ្មោះ សូមចុចត្រង់នេះ៖ https://forms.gle/Ezw9XhRpf5bKjn6DA

មតិយោបល់