• 2020-06-27 04:07:35
  • ព័ត៌មាន

ជួយបានមែន! របស់ឆ្ងាញ់ ៥មុខ ស្រីៗចូលចិត្តញុំាពេលខឹង ប្រុសៗគួរដឹង

  • 2020-06-27 04:07:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងខែមិថុនានេះ ថ្វីអារម្មណ៍មិនល្អ? មកស្គាល់របស់ឆ្ងាញ់ ៥ប្រភេទ ញុំាទៅជួយកាត់ស្ត្រេសបានភ្លាមៗ ត្រូវម៉ាច់ក្នុងរដូវក្តៅនេះមែនទែន។ អ្នកនឹងមានអារម្មណ៍ថា ឆាប់ហត់ អស់កម្លាំង ស្ត្រេសធ្វើការងារមិនចេញ ចឹងមានតែញ៉ាំអីត្រជាក់ៗឲ្យស្រួលខ្លួន ទើបមានអារម្មណ៍ល្អ។

ឥលូវ មកសាកអាហារ និងភេសជ្ជដែលកំពុងពេញនិយមអំឡុងពេលមេឃក្តៅខ្លាំង ដូចខាងក្រោមនេះ ធានាស្រស់ស្រាយត្រជាក់ដល់បេះដូងម៉ង៖

១. បន្លែ ឬ សាឡាដ ( Mix Salad)

អ្នកអាចជ្រើសរើស ប្រភេទសាឡាដ ទៅតាមចំណង់ចំណូលចិត្តដូចជា៖ សាលាដផ្លែឈើ, សាលាដលាយសាច់គោ, សាលាដសាច់មាន់, សាលាដគ្រឿងសមុទ្រ -ល-។ ប្រសិនបើអ្នកមិនចូលចិត្តអាហារដែលមានខ្លាញ់នាំឲ្យឡើងគីឡូ ឬ ឈឺក ប្រភេទសាឡាដជាជម្រើសល្អបំផុត ។

២. តែគុជ តែរសជាតិផ្លែឈើ ឬ តែជូអែមៗ

ក្ដៅខ្លាំងចឹង គួរផឹកទឹកឲ្យបានច្រើន។ អ្នកគួរញុំា តែគុជ តែរសជាតិ ឬតែទឹកដោះគោ ត្រជាក់ៗ ដើម្បីជួយបង្គ្រប់ជាតិទឹក កុំឲ្យអស់កម្លាំង និងទទួលបានអារម្មណ៍ស្រស់ស្រាយថែមទៀត។ [slide]

មានហាងភេសជ្ជជាច្រើនបានបញ្ចេញប្រភេទ Drink ថ្មីសម្រាប់រដូវក្ដៅនេះ ជាពិសេសតែម្តង។ ភេសជ្ជលក្ខណៈតែផ្លែឈើ, តែក្រូចឆ្មារ ជូរអែមៗ ផឹកហើយស្រស់ស្រាយត្រជាក់ដល់បេះដូង ខួរក្បាលក៏ចាប់ផ្តើមដំណើរការល្អវិញដែរ។

៣. ទឹកផ្លែឈើស្រស់៖

បើអ្នកបារម្ភរឿងឡើងគីឡូខ្លាំង អ្នកអាចញុំាទឹកផ្លែឈើស្រស់ ដែលមានរសជាតិឆ្ងាញ់ មិនចាញ់តែគុជឡើយ ដូចជា ៖ ទឹកប៉ោម កៀបលាយនឹងការុត , ទឹកម្នាស់ , ទឹកទៀបបារាំង , ទឹកក្រូច លាយជាមួយផ្លែផាសិន ឬ ការុត , ទឹកឃីវី ជាដើម។ មិនថាផឹកពេលព្រឹក ឬ ថ្ងៃត្រង់ទេ ញុំាទឹកផ្លែឈឺទាំងនេះ ត្រជាក់ៗ គឺបានទាំងឆ្ងាញ់ បានទាំងសុខភាព។

៤.បង្អែម

សម្រាប់អ្នកដែលចូលចិត្តញ៉ាំរបស់ផ្អែមៗ ពិសេសគឺមនុស្សស្រីតែម្ដង តែឃ្លានហើយអត់បានញ៉ាំ ដឹងតែមួម៉ៅម៉ង។ តាមពិតទៅញុំាល្មមៗ កុំឲ្យច្រើនពេក គឺមិនឡើងគីឡូទេ ព្រោះថារាងកាយមនុស្សម្នាក់ៗ បើគ្មានជាតិផ្អែមខ្លះទេ អាចធ្វើឲ្យអ្នកបាក់កម្លាំង រហូតដល់សន្លប់បាន។ ប្រភេទបង្អែមដែលអ្នកអាចញុំាបាន ក្នុងបរិមាណសមល្មម មានដូចជា បង្អែមផ្លែឈើ, ខេក, ការ៉េម, និងទឹកកកឈូស ជាដើម។

(ប្រភពរូប ៖ foodpanda app)

៥. អាហារប្រភេទនំប៉័ង ឬស៊ូស៊ី

ក្ដៅហេវហត់អស់កម្លាំង ច្បាស់ជាមិនចង់ញ៉ាំអីក្ដៅៗនោះទេ ដូច្នេះ ប្រភេទនំប៉័ងស៊ាំងវិច, ឬស៊ូស៊ី អាចជួយបាន ស្រួលញុំា មិនពិបាកស្មុគស្មាញរៀបចាន និងចង្កឹះ។

ក្តៅហែង ហើយអាចមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ មិនចង់ចេញក្រៅ អ្នកអាចចុចទិញតាម អេប foodpanda ដែលមានផ្តល់សេវាដឹកដល់ផ្ទះ ( ហាងខ្លះដឹកជូនឥតគិតថ្លៃ) និង កម្មវិធីបញ្ចុះតម្លៃជាច្រើន។

គ្រាន់តែចូលទៅក្នុងអេប foodpanda អ្នកនឹងមើលឃើញម្ហូបអាហារ និងភេសជ្ជជាច្រើនមុខ ឆ្ងាញ់ៗ យ៉ាងសម្បូរបែប អមដោយប្រូម៉ូសិនពិសេសជាច្រើនសម្រាប់ខែ មិថុនា និង កក្កដា នេះ ដូចជា ៖

  • ចុះតម្លៃដល់ទៅ ៣០% ៖ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ
  • ចុះតម្លៃដល់ទៅ ៥០% ៖ សម្រាប់ចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ)
  • សេវា Pick Up ថ្មី ៖ អ្នកអាចចុចកុម្ម៉ង់តាមអេប រួចទៅយកដោយផ្ទាល់ខ្លួនឯងនៅហាង ដោយចំណេញពេលមិនបាច់រង់ចាំ និង ទទួលបានការបញ្ចុះតម្លៃច្រើនៗដូចគ្នា។
  • កូដប្រូម៉ូសិន SABAY ៖ កាដូពិសេសសម្រាប់មិត្ត Sabay ទាំងអស់ នឹងទទួលបាន ការបញ្ចុះតម្លៃ ៣ ដុល្លារប្រើបានភ្លាមៗ រាល់ការចំណាយចាប់ពី ៤ ដុល្លារឡើងទៅ ក្នុងអេប foodpanda ។

បញ្ជាក់ ៖ ការផ្តល់ជូននេះសម្រាប់តែអ្នកប្រើអេប foodpanda លើកដំបូងប៉ុណ្ណោះ ។ បើមិនទាន់មានអេប foodpanda សូមដោនឡូតឥលូវនេះ តាមលីងនេះ http://onelink.to/fpkh

កុំទ្រាំឃ្លានអី ចង់ញ៉ាំអីកុម្ម៉ង់ភ្លាមៗទៅ ធានាអនាម័យខ្ពស់ ដឹកជូនរហ័សទាន់ចិត្ត៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់