• 2020-06-30 10:29:53
  • ព័ត៌មាន

គួរអោយសរសើរ ប្រជាពលរដ្ឋស្រុកបន្ទាយស្រី ព្រមរុះរើសំណង់ តាមការស្នើសុំ របស់រដ្ឋបាលស្រុក

  • 2020-06-30 10:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរអោយសរសើរ ប្រជាពលរដ្ឋ ស្រុកបន្ទាយស្រី បានធ្វើការរុះរើ ថយក្រោយ នូវសំណង់ដែលបានសាងសង់លើចំណីផ្លូវ ទៅកាន់ភ្នំគូលែន ត្រង់ម្តុំផ្សារ រហាល ក្រោយពីមានការជូនដំណឹងរបស់រដ្ឋបាលស្រុក មុនរយៈពេលនៃការកំណត់។

រដ្ឋបាលស្រុកបន្ទាយស្រី បានធ្វើជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ដែលសាងសង់សំណង់នៅលើដីចំណីផ្លូវ ដើម្បីធ្វើការរុះរើ និងបង្ខឹតថយក្រោយ ដើម្បីភាពមានសណ្តាប់ធ្នាប់ និងសោភណ្ឌភាពនៅក្នុងស្រុក។ ប៉ុន្តែ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថាសំណង់របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវករ បានធ្វើការរុះរើស្ទើរតែ៩០% មុនថ្ងៃនៃការកំណត់របស់រដ្ឋបាលស្រុកបន្ទាយស្រី។

លោក ឃឹម ហ្វីណុង អភិបាលស្រុកបន្ទាយស្រី បានបង្ហាញអារម្មណ៌រំភើបចំពោះ ប្រជាពលរដ្ឋ និងអាជីវករ ដែលបានចូលរួមសហការ យ៉ាងពេញដៃ ពេញជើង ជាពិសេសលោកបានបង្ហាញពីការពេញចិត្តចំពោះ ប្រជាពលរដ្ឋ ដែលអោយតម្លៃទៅលើការគោរពច្បាប់កាន់តែច្រើនឡើងៗ ដោយចូលរួមយ៉ាងផុសផុលនៅក្នុងការអនុវត្តច្បាប់របស់អាជ្ញាធរ និងបានជួយអោយប្រព័ន្ធរាយការណ៌ពីសំណាក់ប្រជាពលរដ្ឋ ចាប់ផ្តើមមានដំណើរការ និងប្រសិទ្ធភាពល្អ។

លោកអភិបាល ក៏បានបញ្ចាក់ផងដែរថា តំបន់នេះគឺជាតំបន់ទី៤ហើយ ហើយក៏ជាតំបន់ធំចុងក្រោយ ដែលរដ្ឋបាលស្រុកចាំបាច់ត្រូវតែរៀបចំ និងរំដោះយកចំណីថ្នល់មកវិញ បន្ទាប់ពីតំបន់ផ្សារព្រះដាក់ ផ្សារបន្ទាយស្រី និងរង្វង់មូលផ្លូវហាយវេ៦៦ សុទ្ធតែត្រូវបានបញ្ចប់ទៅដោយសន្តិវិធីយ៉ាងរលូន ដើម្បីរៀបចំសណ្តាប់ធ្នាប់តំបន់ទាំងនេះឡើងវិញ ទាំងផ្លូវដើរ ទាំងដាំដើមឈើ និងចំណតរថយន្តអោយបានត្រឹមត្រូវ ស័ក្តិសមជាស្រុកទេសចរណ៍មួយ ព្រមទាំងជំរុញអោយសម្រេចបាននូវគោលដៅនៃយុទ្ធនាការ ”២០២០ បន្ទាយស្រីស្អាត”។

ប្រភព ៖ ហ្វេសប៊ុកផ្លូវការ អភិបាលស្រុកបន្ទាយស្រី

អត្ថបទ ៖ Art

មតិយោបល់