- 2020-07-02 00:12:39
- ព័ត៌មាន
មនុស្សជាង៣សែននាក់ នៅជាយក្រុងមែលប៊ឹន ត្រូវបង្ខាំងបន្ទាប់ពីករណីឆ្លងវីរុសកើនឡើង
- 2020-07-02 00:12:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សជាង៣សែននាក់ នៅជាយក្រុងមែលប៊ឹន ត្រូវបង្ខាំងបន្ទាប់ពីករណីឆ្លងវីរុសកើនឡើង
ចន្លោះមិនឃើញ
ក្រុមអាជ្ញាធរនឹងបង្ខាំងមនុស្សជាង៣សែននាក់ នៅជាយក្រុងមែលប៊ឹនភាគខាងជើងនៃប្រទេសអូស្ត្រាលី រយៈពេលមួយខែចាប់ពីថ្ងៃពុធទី០១ ខែកក្កដា ដើម្បីការពារហានិភ័យនៃការឆ្លងវីរុសបន្ទាប់ពីករណីឆ្លងវីរុសថ្មីកើនឡើងទ្វេរដងចំនួន២សប្តាហ៍ នៅរដ្ឋដែលមានប្រជាជនច្រើនបំផុតទី២ ក្នុងប្រទេសអូស្ត្រាលី។
មនុស្សជាច្រើនរង់ចាំក្នុងរថយន្តនៅកន្លែងធ្វើតេស្តិ៍ដែលឱ្យបើករថយន្តចូលនៅ ជាយក្រុងមែលប៊ឹន កាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២០
កន្លងមកអូស្ត្រាលីមានលទ្ធផលល្អប្រសើរជាងប្រទេសជាច្រើន ដែលមានជំងឺរាតត្បាតនេះ ។អូស្ត្រាលីមានករណីឆ្លងវីរុសសរុបជិត ៧,៩២០នាក់ និងមានអ្នកស្លាប់ដោយវីរុសនេះចំនួន១០៤ នាក់និងសល់អ្នកជំងឺដេកពេទ្យក្រោម៤០០នាក់ប៉ុន្តែនៅពេលថ្មីៗនេះ ករណីឆ្លងបានកើនឡើងខ្លាំងដែលនាំឱ្យមានការភ័យព្រួយចំពោះការផ្ទុះវីរុសជាលើកទី២ ដូចការព្រូយបារម្ភនៅប្រទេសផ្សេងៗទៀតផងដែរ។
តំបន់ជាយក្រុងជាង៣០ នៅទីក្រុងដ៏ធំទី២ នៅប្រទេសនេះ នឹងត្រូវបានដាក់នៅក្រោមការរឹតបន្តឹងឡើងវិញដើម្បីទប់ស្កាត់ការឆ្លងវិរុសនេះ។ តាមការរឹតបន្តឹងនេះ មានន័យថាពួកអ្នកស្រុកនឹងត្រូវស្ថិតនៅផ្ទះ លើកលែងតែទៅទិញអីវ៉ាន់ជួបគ្រូពេទ្យ បំពេញការងារ និងធ្វើលំហាត់ប្រាណ៕