• 2020-07-03 02:28:17
  • ព័ត៌មាន

កុំ​ប្រហែស​ឲ្យ​សោះ! អាមេរិក​ម្សិលមិញ​ ១ថ្ងៃ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ថ្មី ៥​ម៉ឺន​ករណី​

  • 2020-07-03 02:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ឬ​កូរ៉ូណា​ រហូត​ដល់​៥​ម៉ឺន​ករណី​កាល​ពី​ថ្ងៃ​ម្សិលមិញ​ ដែល​វា​គឺជា​តួ​លេខ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​​ក្នុង​ប្រទេស​ចាប់​តាំង​ពី​មេរោគ​នេះ​រាតត្បាត​មក។​

រដ្ឋ​ដែល​រក​ឃើញ​មាន​អ្នក​ឆ្លង​ខ្ពស់​ជាង​គេ​ម្សិលមិញ​គឺ​លេខ​១​បាន​ទៅ​លើ California មាន​ចំនួន​ជិត​១​ម៉ឺន​ករណី​តែ​ឯង ខណៈ​រដ្ឋ​ Texas នៅ​លេខ​២​មាន​ចំនួន​៨​ពាន់​ករណី​។​ បន្ទាប់​មក​ទៀត​គឺ​រដ្ឋ​ Florida ឈរ​លេខ​៣​មាន​អ្នក​ឆ្លង​សរុប​ ៦,៥​ពាន់​ករណី និង​លេខ​៤​គឺ​រដ្ឋ Arizona មាន​អ្នក​ឆ្លង​៤​,៨​ពាន់​ករណី។​

អ្នក​ជំនាញ​ប៉ាន់​ស្មាន​ថា​ អត្រា​ឆ្លង​ថ្មី​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​អាមេរិក​អាច​នឹង​កើន​ឡើង​គុណ​នឹង​២​ ពោល​គឺ​១​សែន​ករណី​បើ​សិន​ជា​រដ្ឋាភិបាល​គ្មាន​វិធានការ​រាំង​ខ្ទប់​ ហើយ​ពលរដ្ឋ​អាមេរិក​ខ្លួន​ឯង​ប្រហែស​មើល​ស្រាល​ចំពោះ​ជំងឺ​កូវីដ​១៩​៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់